Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ម៉ារ យ៉ារិទ្ធិ៖ កម្ពុជា ជាប្រទេសតូច មិនដែលបង្ករគ្រោះថ្នាក់ដល់ប្រទេសណាទេ ហើយសង្ឃឹមថាអាមេរិក មិនសាងកំហុសធំលើកម្ពុជាដូចអតីតកាលឡើយ

21-04-2025 19:09

(ភ្នំពេញ)៖ លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ បានលើកឡើងថា ប្រទេសកម្ពុជា ជាប្រទេសតូចហើយមិនដែលបង្ករគ្រោះថ្នាក់ដល់ប្រទេសណាឡើយ ហើយថែមទាំងមិនមានបំណងបង្ករអរិយភាព ជាមួយប្រទេសណាដែរ នៅក្នុងកាលៈទេសៈនេះ លោកសង្ឃឹមថា សហរដ្ឋអាមេរិក នឹងមិនបង្ករឱ្យមានកំហុសធំជាលើកទី២ មកលើប្រទេសកម្ពុជាដូចអតីតកាលឡើយ។ ការបញ្ជាក់បែបនេះរបស់លោក ម៉ារ យ៉ារិទ្ធិ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សា Fresh Talk កាលពីថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

បើតាមការបញ្ជាក់ពីលោក ម៉ារ យ៉ាររិទ្ធិ ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ត្រូវបានលោក ដូណាល់ ត្រាំ ហៅថា មានបំណងកេងយកប្រយោជន៍ពីសហរដ្ឋអាមេរិក។ ប៉ុន្តែលោក ម៉ារ យ៉ារិទ្ធិ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ មិនដូចការចោទប្រកាន់របស់លោក ដូណាល់ ត្រាំ នោះឡើយ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖