នៅព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញធ្វើបាឋកថាជូនដល់ សិក្ខាកាម២ពាន់នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា
03-11-2016 06:39
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញធ្វើបាឋកថា ចែករំលែកចំណេះដឹង និងបទពិសោធន៍ជូនដល់ មន្រ្តីរាជការ នគរបាល និងសិស្ស-និស្សិត នៅបណ្ឌិត្យសភានគរបាលកម្ពុជា។
បាឋកថានេះ នឹងធ្វើឡើងក្រោមប្រធានបទ «ការដឹកនាំបញ្ជាកងកម្លាំង សភាពការណ៍ជាតិ-អន្តរជាតិ និងបញ្ហាផ្សេងៗ» ដែលនឹងមានសិក្ខាកាមចូល រួមប្រមាណ២ពាន់នាក់។ នេះបើតាមការបញ្ជាក់ពីមន្រ្តីបណ្ឌិត្យសភានគរបាលកម្ពុជា៕