(ភ្នំពេញ)៖ លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ បានលើកឡើងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ជីនពីង មកកាន់កម្ពុជារយៈពេល២ថ្ងៃ គឺជាការបិទបញ្ចប់ ការដេកស្រមៃរបស់ក្រុមជ្រុលនិយម ដែលតែងតែមានបំណងចង់ឱ្យគេបែកបាក់គ្នា។ ការថ្លែងបែបនេះរបស់លោក ម៉ារ យ៉ារិទ្ធិ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
បើតាមលោក ម៉ារ យ៉ារិទ្ធិ នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ជីនពីង បានធ្វើឱ្យមានលទ្ធផលនៃកិច្ចព្រមព្រៀងចំនួន៣៧ ព្រមជាមួយកិច្ចព្រមព្រៀងដាច់ដោយឡែកចំនួន៥ បន្ថែមទៀតលើ «គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ (គម្រោងព្រែកជីកហ្វូណនតេជោ)» ដែលទាំងអស់នេះ គឺជាការបកស្រាយយ៉ាងច្បាស់លាស់ លើការចោទប្រកាន់ថា ទំនាក់ទំនងកម្ពុជា-ចិន ការធ្លាក់ចុះ ឬកម្ពុជាលែងមានការគាំទ្រពីប្រទេសចិនជាដើម។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖