(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានបង្ហាញនូវជំនឿចិត្តថា នៅក្រោយដំណើរទស្សនកិច្ចផ្លូវការរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន នៅកម្ពុជា នឹងនាំឱ្យសេដ្ឋកិច្ចរបស់កម្ពុជាស្ទុះងើបឡើងវិញថែមមួយកម្រិតទៀត តាមរយៈការហូរចូលនៅភ្ញៀវទេសចរ និងអ្នកវិយោគចិនមកកាន់កម្ពុជាកាន់តែច្រើនឡើង។ លោកបណ្ឌិត បានលើកឡើងបែបនេះនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

បើតាមការបញ្ជាក់ពីលោកបណ្ឌិត ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង គឺជាការផ្ដល់នូវទំនុកចិត្តដ៏ខ្ពស់បំផុតទៅកាន់ប្រជាជន និងអ្នកវិនិយោគចិន ឱ្យងាកមកចាប់អារម្មណ៍ និងលុបបំបាត់នូវពាក្យចរចាមអារាមដែលធ្លាប់មានអំពីកម្ពុជា។ ដែលទាំងអស់នេះហើយ នឹងធ្វើឱ្យប្រជាជន និងអ្នកវិយោគចិន ងាកមកធ្វើដំណើរទេសចរណ៍ និងវិនិយោគនៅកម្ពុជា។

ចំនុចវិជ្ជមានទាំងអស់នេះធ្លាប់មានរួចមកហើយកាលពីឆ្នាំ២០១៦កន្លងទៅ ក្នុងឋានៈជាប្រធានរដ្ឋចិន លោក ស៊ី ជីនពីង បានមកទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា ហើយបាននាំឱ្យអ្នកវិយោគ និងភ្ញៀវទេសចរចិន ចូលមកកម្ពុជាយ៉ាងច្រើន រហូតមានវិបត្តិ Covid-19 ទើបធ្វើឱ្យអត្រាភ្ញៀវទេសចរ និងអ្នកវិនិយោគចិន មានការធ្លាក់ចុះវិញ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖