(ព្រុយណេ)៖ តបតាមការអញ្ជើញរបស់លោក Dato Erywan Pehin Yusof រដ្ឋមន្ត្រីការបរទេសទី២ របស់ប្រទេសព្រុយណេ, លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅថ្ងៃចន្ទ ៩ រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមថ្លែងសន្ទរកថាបើកក្នុងសិក្ខាសាលាថ្នាក់តំបន់ស្តីពី ការបម្រែបម្រួលអាកាសធាតុ នៅទីក្រុង Bandar Seri Begawan។

សិក្ខាសាលានេះមានគោលបំណងជំរុញការដាក់ឱ្យដំណើរការនូវមជ្ឈមណ្ឌលអាស៊ាន​ សម្រាប់ការបម្រែបម្រួលអាកាសធាតុ។ នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានសំដែងអំណរគុណចំពោះភាពជាអ្នកដឹកនាំរបស់ប្រទេសព្រុយណេ ក្នុងការរៀបចំមជ្ឈមណ្ឌលនេះគឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តរួមចំពោះសកម្មភាពអាកាសធាតុ។

ពិធីបើកនេះក៏មានការចូលរួមថ្លែងពីសំណាក់លោក Dato Erywan Pehin Yusof រដ្ឋមន្ត្រីការបរទេសទី២ របស់ព្រុយណេ ព្រមទាំងលោកសាស្ត្រាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) ផងដែរ៕