(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០២ ខែវិច្ឆិកានេះ បានបង្ហាញបញ្ជីឈ្មោះម្ចាស់រថយន្ត ល្មើសច្បាប់ចរាចរណ៍ចំនួន ១៥៥នាក់ ដែលមិនទាន់មកបង់ប្រាក់ផាកពិន័យ ឲ្យប្រញាប់ប្រញាល់មកបង់ប្រាក់ជាបន្ទាន់។
នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានតម្រូវឲ្យម្ចាស់យានយន្តទាំងនោះ ចូលខ្លួនទៅបង់ប្រាក់ពិន័យក្នុងរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ក្នុងករណីដែលម្ចាស់យានយន្តទាំងនោះ មិនបានមកបង់ប្រាក់ពិន័យតាមកាលកំណត់ នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ចំពោះករណីម្ចាស់រថយន្តល្មើសច្បាប់ ដែលមិនទាន់បានឃើញឈ្មោះក្នុងបញ្ជីនេះ នឹងមានចេញនៅលើកក្រោយ៕
សូមអានបញ្ជីឈ្មោះម្ចាស់រថយន្តទាំង១៥៥នាក់ ដូចខាងក្រោម៖