(ភ្នំពេញ)៖ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ ជាលើកទី២ នៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥ កន្លងទៅនេះ។ ក្នុងនាមប្រទេសកម្ពុជា ជាម្ចាស់ផ្ទះនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធាន ស៊ី យើងក៏ចង់ដែរថាតើ កម្ពុជាបានទទួលផ្លែផ្កាអ្វីខ្លះ ចំពោះដំណើរទស្សនកិច្ចថ្នាក់ដឹកនាំកំពូលនៃមហាយក្សចិន ជាពិសេសនោះ តើកម្ពុជា គួរធ្វើអ្វីបន្តទៀតចំពោះការប្រឈមជាមួយសហរដ្ឋអាមេរិក ដែលកំពុងតែតានតឹងយ៉ាងខ្លាំងក្នុងសង្រ្គាមពាណិជ្ជកម្មជាមួយចិន?

ដើម្បីឆ្លើយតបនឹងប្រធានបទនេះ យើងមានវាគ្មិនកិត្តិយស ២រូប អញ្ជើញចូលរួមបកស្រាយ ក្នុងនោះរួមមាន៖
- លោកបណ្ឌិត យង់ ពៅ៖ អ្នកជំនាញភូមិសាស្រ្តនយោបាយ
- លោក ម៉ារ យ៉ារិទ្ធិ៖ អ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ

ដូច្នេះសូមរង់ចាំកិច្ចពិភាក្សាទាំងស្រុង នៅម៉ោង៦ល្ងាចនេះ ដែលនឹងផ្សាយតាមកញ្ចក់ទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕