(ភ្នំពេញ)៖ បន្ទាប់ពីលោក ប៉ែន សុវណ្ណ បានទទួលមរណភាពនៅថ្ងៃទី២៩ ខែតុលា ក្នុងជន្មាយុ៨០ឆ្នាំ ភ្លាមៗគណបក្សសង្គ្រោះជាតិ និងថ្នាក់ដឹកនាំរបស់បក្សប្រឆាំង បានចេញមកសរសើរលើកពីគុណសម្បត្តិរបស់លោក ប៉ែន សុវណ្ណ យ៉ាងខ្លាំងក្លា ក្នុងអ្វីមួយដែលគេដឹងថា វិធីបំពងសំឡេងនេះនឹងអាចប្រែក្លាយបុណ្យសព ឲ្យបានជាការចំណេញនយោបាយដោយងាយស្រួល។
ល្បែងយកសាកសព ដើម្បីកេងចំណេញប្រជាប្រិយភាពបែបនេះ មិនមែនជាលើកទី១នោះទេ ដែលគណបក្សប្រឆាំងបានយកមកអនុវត្ត ក្នុងនោះគេនៅចាំបានថា ដូចជាការស្លាប់របស់លោក ជា វិជ្ជា លោកបណ្ឌិត កែម ឡី ជាដើម គឺបក្សប្រឆាំងបានប្រែក្លាយសាកសព និងចិញ្ចឹមចិត្តវាយប្រហារមកលើរដ្ឋាភិបាលជាប់រហូតមក ទាំងដែលសំណុំរឿងឃាតកម្មខ្លះ ត្រូវចាប់បានឃាតករដៃដល់ និងកំពុងប្រឈមមុខផ្លូវច្បាប់ក្តី។
របៀបដែលបក្សប្រឆាំងធ្លាប់បានដឹកនាំ ធ្វើនៅពេលមានជនល្បីឈ្មោះណាមួយ ហើយដែលគេគិតថា អាចទាញយកមកបំផុសកម្លាំងមហាជនបាន គឺបក្សប្រឆាំងមិន បង្អង់ពេលវេលាយូរឡើយ។ យុទ្ធវិធីផ្សេងៗបានកើតមានដូចជា ការធ្វើជាលេសកេណ្ឌមនុស្សឲ្យឡើងមកភ្នំពេញ ក្រោមរូបភាពចូលរួមគោរព កាន់ទុក្ខសព រហូតដល់ប្រមូលគ្នាឲ្យកាន់តែច្រើន ក្នុងចេតនាបង្កចលាចលអ្វីមួយក្នុងសង្គម ហើយទម្លាក់កំហុសមកលើសមត្ថកិច្ចរដ្ឋាភិបាលថា កម្សោយក្នុងការការពារសុវត្ថិភាព។
ការពិតទៅសាកសពខ្លះ មិនគួរគេប្រកូកប្រកាសពេកនោះទេ ពីព្រោះការទាក់ទាញសមានចិត្តមនុស្ស និងអ្នកចូលរួម គឺគួរធ្វើឡើងដោយការស្ម័គ្រចិត្ត ការនឹករលឹកពី ទំនាក់ទំនងជាមួយបុគ្គលដែលស្លាប់ទៅនោះ ដែលបក្សនយោបាយខ្លះមិនត្រូវបង្កប់ដោយ ហេតុផលធ្វើប្រជាភិថុតនៅពីក្រោយខ្នងនោះឡើយ។
និយាយអំពី សាកសពលោក ប៉ែន សុវណ្ណ វិញនោះ បើតាមប្រភពផ្ទៃក្នុងរបស់គណបក្សសង្គ្រោះជាតិបានលួចទម្លាយឲ្យដឹងថា ក្រុមការងារទទួលបន្ទុក តាមបណ្តាខេត្តមួយចំនួនដូចជា កំពង់ស្ពឺ កំពត និងខេត្តតាកែវ បានបញ្ជាទៅក្រុមការងារនៅមូលដ្ឋានរបស់ខ្លួនឲ្យដើរប្រមូលសកម្មជនតាមខេត្តនីមួយៗពី ៣ពាន់ ទៅ៥ពាន់នាក់ ដើម្បីឲ្យឡើងមកចូលរួមដង្ហែរសពលោក ប៉ែន សុវណ្ណ។
ប៉ុន្តែផែនការគៀងគរកម្លាំងនេះ ហាក់ដូចជាបរាជ័យទៅវិញ អាចដោយសារសកម្មជន មួយចំនួនបានដឹងថា អ្នករៀបចំពិធីបុណ្យសពដែលជាថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិ មិនបានគិតគូរពីលទ្ធភាព និងសម្រួលចំណាយសម្រាប់មធ្យោបាយធ្វើដំណើរ និងការស្នាក់នៅ នេះក៏ជាមូលហេតុដែលសកម្មជនជើងក្រោយគ្មានចិត្តចង់ឡើងមក និងក៏ម៉្យាងអាចគិតថា ទៅចូលរួមគ្មានចំណេញអ្វីដល់គ្រួសារ របស់ពួកគាត់វិញឡើយ គឺអាចខាតពេលវេលា និងបានត្រឹមគេបោកប្រើ ហើយពេលខ្លះ អាចនាំគ្រោះថ្នាក់ដល់អាយុជីវិតទៀតផងក៏ថាបាន ប្រសិនណាសកម្មភាពប្រមូលផ្តុំគ្នា និងការដង្ហែរសពបង្កភាពរញ៉េរញ៉ៃ ឬអាចផ្ទុះនូវហិង្សាកើតឡើង។
បើតាមព័ត៌មានដែលទទួលបាន ដើម្បីបោកប្រាស់ប្រជាពលរដ្ឋឲ្យចូលរួមសកម្មភាពរបស់គណបក្សខ្លួន ក្រុមប្រឆាំងបានផ្សព្វផ្សាយព័ត៌មានបំផ្លើសនានាជាច្រើន ដូចជាលើកតម្កើងលោក ប៉ែន សុវណ្ណ ប្រៀបប្រដូចជាវីរៈបុរស ហើយខិតខំព្យាយាមបិទបាំង រាំងខ្ទប់ព័ត៌មានពិត ដែលលោក ប៉ែន សុវណ្ណ បានប្រព្រឹត្តនាពេលកន្លងមក ជាពិសេសបញ្ហាល្មោភកាមគុណជាមួយបណ្តាស្រីក្មេងៗជាច្រើន និងជាប់ទាក់ទិនជាមួយនឹងការបំផ្លាញអនាគតក្មេងស្រីអ្នកបំរើក្នុងផ្ទះ ដែលជាអនីតិជន និងត្រូវបានលោក ប៉ែន សុវណ្ណ ចាប់រំលោភ គឺមិនត្រូវបានលាតត្រដាងឡើយ។
អាចជាការពិតដែលនឹងនាំឲ្យសកម្មជនបក្សប្រឆាំងដកថយ មិនមកចូលរួមដង្ហែសពលោក ប៉ែន សុវណ្ណ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានបង្ហោះផ្សាយ នូវសំឡេងឆ្លើយឆ្លងគ្នារបស់លោក ប៉ែន សុវណ្ណ សមាជិកសភាគណបក្សសង្គ្រោះជាតិ ជាមួយស្រីម៉ាស្សា ដែលគាត់បានយកទៅដេករួមរ័ក្សកាលពីកំឡុង៥ឆ្នាំមុន និងស្រីម៉ៅ ជាស្រីបំរើក្នុងផ្ទះគាត់។ ព័ត៌មានដែលនិយាយអំពីរឿងអាស្រូវផ្លូវភេទរបស់លោក ប៉ែន សុវណ្ណ ត្រូវបានគេផ្សាយតៗគ្នាលើបណ្តាញសង្គមហ្វេសប៊ុក ក្រោយពេលទំព័រហ្វេសប៊ុក រឿងពិត CNRP បានទម្លាយនូវអាថ៌កំបាំងនេះកាលពីរាត្រីថ្ងៃ៣១ ខែតុលា ឆ្នាំ២០១៦។
គួររំលឹកផងដែរថាការស្លាប់បាត់បង់ជីវិតរបស់លោក ប៉ែន សុវណ្ណ ក៏ជាការបាត់បង់ធនធានមនុស្សមួយរូបរបស់កម្ពុជាផងដែរ ប៉ុន្តែ ការស្លាប់របស់បុគ្គលខ្លះ ក៏ពុំគួរក្លាយ ជាកម្មវត្ថុ នៃការកេងចំណេញក្នុងផលប្រយោជន៍នយោបាយរបស់ក្រុមណាមួយនោះឡើយ ។ ការធ្វើបែបនេះ គឺមានតម្លៃស្មើនឹងការប្រមាថលើសាកសព ហើយអ្នកចូល រួមបុណ្យសពក៏គួរស្ថិតនៅក្នុងភាពសង្វេគនៃសង្ខារមិនទៀង និងចូលរួមកាន់មរណទុក្ខដោយសុទ្ធចិត្ត ដែលមិនមែនជាការបំផុសនូវចលនាជាតិនិយមជ្រុល បង្កអាណាធិបតេយ្យ ឬក៏ប៉ុនប៉ងរំលោភលើផ្លូវច្បាប់នោះឡើយ។
ម៉្យាងវិញទៀត បើយោងតាមឯកសារមួយចំនួនបានបង្ហាញថា កាលពីឆ្នាំ២០០១ លោក ប៉ែន សុវណ្ណ និងលោក ថាច់ សេដ្ឋា ក៍ធ្លាប់ត្រូវបានអាមេរិកបញ្ចូលឈ្មោះ ទៅក្នុងបញ្ជីខ្មៅ ដោយហាមឃាត់មិនឲ្យជាន់ទឹកដីអាមេរិកទៀតផង ក្រោយពេលដែលត្រូវបានសមត្ថកិច្ចអាមេរិកស្រាវជ្រាវរកឃើញថា បានប្រព្រឹត្តបទ ឧក្រិដ្ឋជួញដូរមនុស្សឆ្លងដែនពីប្រទេសកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក។ អ្នកបានដឹងពីលោក ប៉ែន សុវណ្ណ បាននិយាយថា ពិតមែនតែលោក ប៉ែន សុវណ្ណទទួលមរណភាពទៅហើយក្តី ប៉ុន្តែគេដឹងថា រូបគាត់មិនត្រឹមតែល្មោភស្រីប៉ុណ្ណោះទេ ថែមទាំងប្រព្រឹត្តបទឧក្រិដ្ឋជួញដូរថែមទៀតផង។
ភស្តុតាងនៃសំឡេងបែកធ្លាយ គឺលោក ប៉ែន សុវណ្ណ ក្នុងវ័យជរាអាយុ ៧៥ឆ្នាំបាននិយាយប្រលោមស្នេហាផ្លូវភេទយ៉ាងល្អូកល្អើន និងចំអេសចំអាសជាទីបំផុត។ សំឡេងបែកធ្លាយនោះបានបង្ហាញបញ្ជាក់យ៉ាងច្បាស់ថា លោក ប៉ែន សុវណ្ណ មិនមែនជាមនុស្សស្អាតស្អំត្រឹមត្រូវដូចអ្នកគាំទ្របក្សប្រឆាំង មួយចំនួនដែលនាំគ្នាលើកតម្កើងនោះឡើយ ការពិតគាត់គឺជាមនុស្សល្មោភកាមមិនចាញ់ថ្នាក់ដឹកនាំគណបក្សប្រឆាំងដទៃទៀតឡើយ។
យោងតាមមនុស្សជំនិតរបស់លោក កឹម សុខា បានឲ្យដឹងថា លោក ប៉ែន សុវណ្ណ កាលនៅមិនទាន់ធ្លាក់ខ្លួនឈឺតែងតែទៅលេងផ្ទះលោក កឹម សុខា និងដើរលេងនៅខាងក្រៅជាមួយគ្នាជាញឹកញាប់។ ភាពស៊ីសង្វាក់គ្នានេះ ប្រហែលជាមកពីអ្នកទាំងពីរមានចំណុចដូចគ្នាច្រើន តាំងពីរឿងល្មោភស្រី ល្មោភកាមដូចគ្នា មានរឿងអាស្រូវបែកធ្លាយដូចគ្នា គឺលោក កឹម សុខា រួមរ័ក្សជាមួយស្រីក្មេងៗ (២យប់១០ដង) និងលោក ប៉ែន សុវណ្ណ (២យប់ ២ដង) ធ្លាប់រួមភេទជាប្រចាំ និងញឹកញាប់ជាមួយស្រីបម្រើ និងបណ្តាស្រីក្មេងៗ និងស្រីម៉ាស្សាជាច្រើននាក់។
ឥឡូវនេះ លោក ប៉ែន សុវណ្ណ បានទទួលមរណភាពទៅហើយ។ ប៉ុន្តែប្រការដែលគណបក្សប្រឆាំងកំពុងប្រើប្រាស់សាកសព ដើម្បីធ្វើអាជីវកម្មនយោបាយ គឺជា អំពើអគុណធម៌មួយ ដែលពុំគួរកើតមានសោះឡើយ។ ផ្ទុយទៅវិញមានតែការធ្វើបុណ្យឧទ្ទិសកុសលឲ្យប៉ុណ្ណោះ ទើបវិញ្ញាណក្ខ័ន្ធរបស់លោក ប៉ែន សុវណ្ណ ឆាប់បានទៅយកការចាប់ជាតិកំណើតជាថ្មី៕
អត្ថបទ៖ បាន វិភាគ