ឯកសារចំនួន៣៧ រវាងកម្ពុជា-ចិន ត្រូវបានចុះហត្ថលេខា ក្រោមអធិបតីភាព សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកប្រធានាធិបតីចិន ស៊ី ជិនពីង (Video inside)
17-04-2025 20:50
(ភ្នំពេញ)៖ ឯកសារចំនួន៣៧ រវាងរដ្ឋាភិបាលកម្ពុជា-ចិន ត្រូវបានចុះហត្ថលេខា នៅល្ងាចថ្ងៃថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ស៊ី ជិនពីង ប្រធានាធិបតីចិន។
ឯកសារទាំងនេះត្រូវបានចុះហត្ថលេខានៅវិមានសន្តិភាព បន្ទាប់ពីមេដឹកនាំទាំងពីរ បានជួបពិភាក្សាទ្វេភាគី ក្នុងនោះគឺមានឯកសារពាក់ព័ន្ធនឹងការវិនិយោគ, វិស័យពាណិជ្ជកម្ម, វិស័យអប់រំ, វិស័យហិរញ្ញវត្ថុ, វិស័យព័ត៌មាន, ការងារយុវជន, វិស័យកសិកម្ម, វិស័យសុខាភិបាល, វិស័យធនធានទឹក, វិស័យទេសចរណ៍, វិស័យកិច្ចការនារី និងវិស័យផ្សេងទៀត។
ឯកសារទាំង៣៧នេះ ត្រូវបានចុះហត្ថលេខា អំឡុងទស្សនកិច្ចផ្លូវរដ្ឋលើកទី២ របស់លោក ស៊ី ជិនពីង មកកាន់ប្រទេសកម្ពុជារយៈពេល២ថ្ងៃ៕