(ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោក ស៊ី ជីនពីង ប្រធានាធិបតីចិន ដែលជាមិត្តចាស់យូរឆ្នាំបានជួបគ្នាជាថ្មី នៅវិមានសន្តិភាព។ ជំនួបនេះធ្វើឡើងជាកិច្ចស្វាគមន៍នៃដំណើរទស្សនកិច្ចជាថ្មីរបស់លោកប្រធានាធិបតីចិននៅកម្ពុជា ក៏ដូចជារំលឹកនូវអនុស្សាវរីយ៍ទាំងឡាយ ព្រមទាំងជជែករកនូវគន្លឹះថ្មីៗ ដើម្បីជាចំណែកជំរុញដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា ឱ្យរឹតតែរឹងមាំ និងខ្លាំងក្លាថែមទៀត៕