Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានរដ្ឋសភាកម្ពុជា ផ្ញើសារលិខិតជូន ប្រធានរដ្ឋសភាម៉ាឡេស៊ី ចូលរួមរំលែកទុក្ខចំពោះមរណភាព អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

17-04-2025 17:45

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានផ្ញើសារលិខិតជូន លោកបណ្ឌិត តាន់ស៊ីជាតូ យូហារិ ប៊ីន អាប់ឌុល (Tan Sri Dato Johari bin Abdul) ប្រធានរដ្ឋសភាម៉ាឡេស៊ី ដោយចូលរួមរំលែកទុក្ខចំពោះ មរណភាពរបស់ លោកបណ្ឌិត អាប់ឌុលឡា អាម៉ាដ ប៉ាដាវី (Tun Dr. Abdullah Ahmad Badawi) អតីតនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥។

តាមរយៈសារលិខិតនេះ សម្តេចប្រធានរដ្ឋសភាកម្ពុជា បានលើកឡើងថា «ឯកឧត្តមបណ្ឌិត អាប់ឌុលឡា អាម៉ាដ ប៉ាដាវី គឺជាអ្នកដឹកនាំ នៃប្រទេសម៉ាឡេស៊ីមួយរូបដែលមាន ចក្ខុវិស័យវែងឆ្ងាយ ហើយទំនាក់ទំនងមិត្តភាពរបស់ ឯកឧត្តមបណ្ឌិត ជាមួយនឹងប្រទេសកម្ពុជាមានតម្លៃ យ៉ាងជ្រាលជ្រៅ។ ការរួមវិភាគទានរបស់ ឯកឧត្តមបណ្ឌិត ចំពោះវឌ្ឍនភាពរីកចម្រើន នៃប្រទេសម៉ាឡេស៊ី ជាពិសេសការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម បានបន្សល់ទុកនូវកេរដំណែលយូរអង្វែង ដែលនឹងបន្ត ជំរុញទឹកចិត្តនិងក្តីប្រាថ្នាដល់មនុស្សជំនាន់ក្រោយៗទៀត»

ក្នុងនាមរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសម្តែងនូវ សមានចិត្តសោកស្តាយយ៉ាងខ្លាំងជាមួយសភា រដ្ឋាភិបាល និងប្រជាជនម៉ាឡេស៊ី និងជាមួយក្រុមគ្រួសារ របស់ លោកប្រធានរដ្ឋសភាម៉ាឡេស៊ី។ សម្តេចសូមបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់ លោកបណ្ឌិត អាប់ឌុលឡា អាម៉ាដ ប៉ាដាវី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ខាងក្រោមនេះជាសារលិខិតរបស់ប្រធានរដ្ឋសភាកម្ពុជា៖