(តាកែវ)៖ អភិបាលខេត្តតាកែវ លោក វ៉ី សំណាង នៅរសៀលថ្ងៃពុធ ទី១៦ ខែ មេសា ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃទី៣ ដែលជាថ្ងៃចុងបញ្ចប់នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរបានរៀបចំធ្វើពិធីស្រង់ព្រះនៅសួនច្បារមាត់បឹងតាកែវដោយមានព្រះសង្ឃនិមន្តចូលរួមចំនួន៩៩ អង្គ បន្ទាប់ពីរៀបចំពិធីស្រង់ព្រះរួច លោកអភិបាលខេត្តតាកែវ បានបន្តដឹកនាំប្រជាពលរដ្ឋរាប់ម៉ឺនលេងល្បែងប្រជាប្រិយកម្សាន្តយ៉ាងសប្បាយរីករាយ។
ដោយឡែក ពាក់ព័ន្ធទៅនឹងសន្តិសុខសុវត្ថិភាពក្នុងការពារជូនបងប្អូនប្រជាពលរដ្ឋដែលមកលេងកម្សាន្ត «តាកែវសង្រ្កានឆ្នាំ២០២២៥» នៅសួនច្បារមាត់បឹងតាកែវ ត្រូវបានលោកឧត្តមសេនីយ៍ សៅ សារុន ស្នងការរងទទួលបន្ទុកសេនាធិការនិងជាអ្នកនាំពាក្យរបស់ស្នងការដ្ឋានគបាលខេត្តតាកែវ បានថ្លែងឲ្យដឹងថា ចំពោះបញ្ហាសន្តិសុខក្នុងរយៈពេល៣ថ្ងៃនេះ នៅក្នុងកម្មវិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនៅក្នុងខេត្តតាកែវជាពិសេសនៅមាត់បឹងតាកែវ ដែលរដ្ឋបាលខេត្តតាកែវរៀបចំ «តាកែវសង្រ្កានឆ្នាំ២០២៥» គឺមិនមានបញ្ហាអ្វីកើតឡើងនោះទេ ពោលគឺសមត្ថកិច្ចបានរក្សាសន្តិសុខសុវត្ថិភាព សម្រាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋដើរលេងបានយ៉ាងល្អប្រសើរ៕