(កំពង់ធំ)៖ ក្នុងថ្ងៃទី២នៃព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំ នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំដឹកនាំក្រុមការងារចូលរួមលេងល្បែងប្រជាប្រិយ និងមានអ្នកមកចូលរួមលេងកំសាន្តសប្បាយប្រមាណ៧៥.០០០នាក់ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់សប្តស័ក ព.ស២៥៦៩ នៅខេត្តកំពង់ធំ។ នេះបើតាមការបញ្ជាក់ពីលោក សេង អានប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំ រដ្ឋបាលខេត្តកំពង់ធំបានរៀបចំកម្មវិធីធំៗ ដូចជា៖ ឆៃយ៉ាំ ទាញព្រ័ត្រ របាំត្រុដ ល្បែងប្រជាប្រិយ ទាញព្រ័ត្រយុវជន និងការរាំចង្វាក់ម៉ាឌីហ្សូន តំបន់ត្រជាក់ (ពពុះសាប៊ូ) និងប្រដាល់បិទមុខ ឡើងសសរខ្លាញ់ជាដើម។