(ក្រចេះ)៖ កម្លាំងនគរបាលស្រុកស្នួល ខេត្តក្រចេះ ក្រោមការបញ្ជារបស់លោក ចាន់ សុខគីម អធិការនគរបាលស្រុក បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រមទាំងដកហូតថ្នាំញៀនចំនួន១១កញ្ចប់។ ប្រតិ បត្តិការនេះ បានធ្វើឡើងនៅថ្ងៃទី១ ខែវិច្ឆកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។

លោក ចាន់ សុខគីម បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សេន ទី អាយុ២០ឆ្នាំ រស់នៅភូមឃុំកើតហេតុខាងលើ។ ក្រៅពីការដកហូតថ្នាំញៀនម៉ាទឹកកក ចំនួន១១កញ្ចប់ កម្លាំងនគរបាលក៏បានដកហូតទូរស័ព្ទចំនួន២គ្រឿង ម៉ូតូ១គ្រឿង បារី១កញ្ចប់ និងកាបូកលុយចំនួន១ មានលុយចំនួន៦០០រៀល។

លោកអធិការបញ្ជាក់ទៀតថា បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានសួរនាំ នៅអធិការដ្ឋាននគបាលស្រុក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យ​ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានខេត្តក្រចេះ ចាត់ការបន្ដទៀត៕