
ស្រវឹងសូមកុំបើកបរ ! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី១៥ មេសា កើតឡើងចំនួន ១៣លើក បណ្តាលឲ្យមនុស្សស្លាប់ ៩នាក់ និងរបួសធ្ងន់ស្រាល ២០នាក់
16-04-2025 07:33
(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥) បានកើតឡើងចំនួន ១៣លើក (យប់ ៧លើក) បណ្តាលឲ្យមនុស្សស្លាប់ ៩នាក់ (ស្រី ១នាក់), រងរបួសសរុប ២០នាក់ (ស្រី ៥នាក់), រងរបួសធ្ងន់ ១៤នាក់ (ស្រី ៥នាក់) រងរបួសស្រាល ៦នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ២១នាក់ (យប់ ៦នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៥លើក (ស្លាប់ ៥នាក់, របួសធ្ងន់ ៥នាក់, របួសស្រាល ១នាក់), មិនគោរពសិទ្ឋិ ៥លើក (ស្លាប់ ១នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ០នាក់), មិនប្រកាន់ស្តាំ ២លើក (ស្លាប់ ១នាក់, របួសធ្ងន់ ៦នាក់, របួសស្រាល ៤នាក់), ស្រវឹង ២លើក (ស្លាប់ ១នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ១នាក់) មិនប្រកាន់ស្តាំ ២លើក (ស្លាប់ ១នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ១នាក់) ៕