(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ នៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ នៅថ្ងៃទី២ នៃថ្ងៃបុណ្យចូលឆ្នាំប្រពៃណីយ៍ជាតិខ្មែរបានអញ្ជើញដឹកនាំ អភិបាលរង មន្រ្តីរាជការ ក្រុមការងារ (ស.ស.យ.ក) និងបងប្អូបនប្រជាពលរដ្ឋរាប់ម៉ឺននាក់ លេងកម្សាន្តនៅទីតាំងសួនច្បារមាត់បឹងតាកែវដែលរដ្ឋបាលខេត្តបានរៀបចំ «តាកែវសង្រ្កានឆ្នាំ២០២៥» រយៈពេល៣ថ្ងៃចាប់បីថ្ងៃទី១៤ ១៥និងទី១៦។
នៅក្នុងឱកាសដឹកនាំមន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋលេងកម្សាន្ត លោកអភិបាលខេត្តតាកែវ វ៉ី សំណាង បានលេងទាញព្រ័តប្រវែង៨៤ម៉ែត្រ ដែលមានប្រពលរដ្ឋចួលលេងទាញព្រ័តយ៉ាងច្រើនកុះករព្រទាំងលេងប៉ាតម្សៅ ការរាំរបាំជូនពរបុណ្យចូលឆ្នាំថ្មីផងដែរ។
ដោយឡែកពាក់ព័ន្ធទៅនឹងសន្តិសុខសុវត្ថិភាពត្រូវបានលោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការរងទទួលបន្ទុកសេនាធិការ និងជាអ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានថ្លែងថា ចំពោះបញ្ហាសន្តិសុខក្នុងរយៈពេល២ថ្ងៃនេះ នៃវិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនៅក្នុងខេត្តតាកែវ គឺនៅមានបញ្ហាអ្វីកើតឡើងនោះទេពោលគឺសមត្ថកិច្ចបានរក្សាសន្តិសុខសុវត្ថិភាព សម្រាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋដើរលេងកន្សាន្តបានយ៉ាងល្អប្រសើរ។
សូមជម្រាបជូនដែរថា តាកែវសង្រ្កាន្ត ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តតាកែវ បានរៀបចំទីតាំងកម្សាន្តចំនួន ៥កន្លែង នៅសួនច្បារមាត់បឹងតាកែវ រួមមាន៖ ពិធីសាសនា, ភូមិមរតកវប្បធម៌ប្រវត្តិសាស្ត្រ, ភូមិល្បែងប្រជាប្រិយ និងទស្សនីយភាពសិល្បៈចម្រុះ, ភូមិត្រជាក់ចិត្តមានដាក់រយន្តបាញ់ទឹកចំនួន៣គ្រឿង ម៉ាស៊ីនបាញ់ពពុះសាប៊ូជាច្រើនគ្រឿង និងមានឆាកប្រគុំតន្រ្តីនៅថ្ងៃទី២ ដោយមានការចូលសម្ដែងពីតារាចម្រៀង តន់ ចាន់សីម៉ា និងតារាចម្រៀង ខាន់ ជែមស៍, តាកែវភូមិកំណើតខ្ញុំ ព្រមទាំងនាំមកជូននូវផ្ទាំងទស្សនីយភាពថ្មីៗ សម្រាប់ផ្ដល់ជូនការកម្សាន្ដជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្រោមម្លប់សុខសន្តិភាព៕