(ព្រះវិហារ)៖ ព្រះវិហារសង្ក្រាន ដែលរៀបចំធ្វើឡើងនៅក្នុងបរិវេណសាលាខេត្តព្រះវិហារ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីនេះ គឺថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ គេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទី និងភ្ញៀវទេសចរជាតិ អន្តរជាតិ យ៉ាងច្រើនកុះករ បានចូលមកលេងកម្សាន្តយ៉ាងសប្បាយរីករាយ។
សូមបញ្ជាក់ថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ព.ស២៥៦៩ គ.ស២០២៥នេះ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំព្រឹត្តការណ៍«ព្រះវិហារសង្ក្រាន្ត» នៅក្នុងបរិវេណសាលាខេត្តព្រះវិហារ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤ -១៥ -១៦ ខែមេសា ឆ្នាំ២០២៥ នឹងបានរៀបចំព្រឹត្តិការណ៍សប្បាយប្លែកៗជាច្រើន ដូចជា ការរៀបចំតំបន់ត្រជាក់ ដែលមានការដាក់រថយន្តបាញ់ទឹក និងម៉ាសុីនបាញ់ពពុះសាប៊ូ ការប្រគំតន្រ្តី ការលេងល្បែងប្រជាប្រិយខ្មែរ ការបាញ់កាំជ្រូច និងព្រឹត្តិការណ៍សប្បាយៗជាច្រើនទៀត៕