(ភ្នំពេញ)៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមជាមួយកម្លាំងនគរបាល និងអាជ្ញាធរ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ជូនដល់ថ្នាក់ដឹកនាំ បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលបានមកលេងកម្សាន្តក្នុងកម្មវិធី «សង្ក្រាន្តវត្តភ្នំ» ស្វាគមន៍ សាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ២០២៥ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥។
សូមជម្រាបថា ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សាលារាជធានីភ្នំពេញ បានរៀបចំនូវព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំ ដើម្បីភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលរួមកម្សាន្តសប្បាយរីករាយនាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
សាលារាជធានីភ្នំពេញ បានរៀបចំលម្អ បង្ហាញពីសោភ័ណ្ឌភាពប្រពៃណីដ៏ស្រស់ស្អាត ធានាបាននូវសុវត្ថិភាព សន្តិសុខ ជូនដល់បងប្អូនប្រជាពលរដ្ឋមកទស្សនា និងកម្សាន្តជាមួយល្បែងប្រជាប្រិយខ្មែរយ៉ាងសម្បូរបែបថែមទៀតផង៕