Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្ងៃទី១ នៃព្រឹត្តិការណ៍ «សង្ក្រាន្តកំពង់ធំ» មានពលរដ្ឋជាង ៤ម៉ឺននាក់ ចូលរួមលេងល្បែងប្រជាប្រិយ (Video inside)

14-04-2025 19:33

(កំពង់ធំ)៖ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥នេះ ជាថ្ងៃទី១ នៃព្រឹត្តិការណ៍ «សង្ក្រាន្តកំពង់ធំ» មានភ្ញៀវទេសចរប្រមាណ ៤០,២០០នាក់ បានចូលរួមលេងល្បែងប្រជាប្រិយ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់សប្តស័ក ព.ស២៥៦៩ នៅខេត្តកំពង់ធំ។

តាមការបញ្ជាក់ពីលោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានឱ្យដឹងថា ព្រឹត្តិការណ៍ «សង្ក្រាន្តកំពង់ធំ» រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំកម្មវិធីធំៗ ដូចជា៖ ឆៃយ៉ាំ ទាញព្រ័ត្រ របាំត្រុដិ ល្បែងប្រជាប្រិយ ទាញព្រ័ត្រយុវជន និងការរាំចង្វាក់ម៉ាឌីហ្សូន តំបន់ត្រជាក់ (ពពុះសាប៊ូ) និងប្រដាល់បិទមុខជាដើម។

ទីតាំងជាច្រើនក្នុងខេត្តនេះក៏បានរៀបចំសង្ក្រាន្ត និងកម្មវិធីកម្សាន្តជាច្រើនទៀតផងដែរ៕