(ព្រៃវែង)៖ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ដែលជាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីយ៍ជាតិខ្មែរ ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ យ៉ាងច្រើនកុះករបាននាំគ្នាសម្រុកមកលេងកម្សាន្តនៅ«សង្ក្រាន្តព្រៃវែង ឆ្នាំ២០២៥»។
បើតាមការប៉ាន់ប្រមាណរបស់សមត្ថកិច្ច មានអ្នកចូលរួមប្រមាណ៥០ម៉ឺននាក់ បាននាំគ្នាលេងកម្សាន្តក្នុងបរិយាកាសសប្បាយរីករាយ។
សម្រាប់ព្រឹត្តិការណ៍នេះមានការរៀបចំរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់បានយ៉ាងល្អប្រសើរ ពីសំណាក់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង ដើម្បីបង្កបរិយាកាសកក់ក្ដៅជូនពលរដ្ឋកម្សាន្ដសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ក្រោមម្លប់នៃសុខសន្ដិភាព៕