(ភំ្នពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញដឹកនាំវេនប្រចាំបញ្ជាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ នៅនាយកដ្ឋានអង្គរក្ស។
ដើម្បីធានាដល់ការបញ្ហាដឹកនាំកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស ២០២៥ ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥នេះ ឲ្យប្រព្រឹត្តទៅប្រកបដោយសុខសុវត្ថិភាព មានរបៀបរៀបរយល្អប្រសើរនោះ អគ្គស្នងការដ្ឋាននគរបាលជាតិ ចាត់តាំងវេនប្រចាំការ ២៤/២៤ម៉ោង។
ក្រុមប្រចាំការវេននីមួយៗ មានភារកិច្ចប្រមូលផ្តុំនូវសភាពការណ៍តាមបណ្តារាជធានី-ខេត្ត សហការទទួលព័ត៌មានទាន់ហេតុការណ៍នានា ដែលកើតមានឡើងជាយថាហេតុ ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ព្រមទាំងបូកសរុបរបាយការណ៍ប្រចាំថ្ងៃជូនថ្នាក់ដឹកនាំ ដើម្បីជ្រាប និងចង្អុលដឹកនាំ៕