Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្នាក់ដឹកនាំខេត្តបាត់ដំបង និងមន្រ្តីរាជការ នាំគ្នាអុចធូប ទៀន ទទួលទេវតាឆ្នាំថ្មីក្នុងព្រឹត្តិការណ៍ សង្ក្រាន្តបាត់ដំបង ២០២៥

14-04-2025 10:31

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីទទួលទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវី ជាបុត្រីទី២ នៃកបិលមហាព្រហ្ម ឆ្នាំម្សាញ់ សប្កស័ក ព.ស.២៥៦៨ ឈានចូលព.ស.២៥៦៩ គ.ស.២០២៥ ដែលយាងចុះមក វេលាម៉ោង ៤៖៤៨ នាទីព្រឹក ស្ថិតនៅបរិវេណមុខ អគារសារមន្ទីរប្រវត្តិសាស្ត្រ សាលាខេត្តបាត់ដំបង។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ ថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.កខេត្តជាច្រើននាកើទៀតផងដែរ៕