(ភ្នំពេញ)៖ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដែលជាសាកលវិទ្យាល័យល្បីជាងគេនៅកម្ពុជា សូមប្រកាសជ្រើសរើសនិស្សិតឲ្យចូលរៀនលើកទី២ ដែលនឹងចាប់ផ្តើមចូលរៀន ចាប់ពីថ្ងៃទី៧ ខែវិច្ឆិកាតទៅ ដោយក្នុងនោះ និស្សិតនឹងទទួលសញ្ញាបត្រទទួលស្គាល់ជាសកលចំនួន២ មួយទទួលបានពី AUPP ផ្ទាល់ និងមួយទៀតទទួលបានពីសាកលវិទ្យាល័យល្បីៗ នៅសហរដ្ឋអាមេរិក។
លោកសាស្ត្រាចារ្យ Kenneth Dunn សាកលវិទ្យាធិការរបស់ AUPP បានឲ្យដឹងនៅថ្ងៃពុធនេះថា «AUPP សូមស្វាគមន៍ដល់និស្សិត ដែលមានបំណងមកសិក្សា នៅសាកលវិទ្យាល័យល្អបំផុត នៅកម្ពុជា និងនៅក្នុងតំបន់ ដែលវគ្គសិក្សាថ្មីនេះ នឹងចាប់ផ្តើមចូលរៀននៅថ្ងៃទី៧ ខែវិច្ឆិកា ខាងមុខនេះ»។
លោកសាស្ត្រាចារ្យបានបន្ថែមថា «សាកលវិទ្យាល័យ AUPP បានចាប់ដៃគូសហប្រតិបត្តិការជាមួយនឹង សាកលវិទ្យាល័យរដ្ឋ Fort Hays State University និងសាកលវិទ្យាល័យ Arizona នៅសហរដ្ឋអាមេរិក ដើម្បីផ្តល់ឱកាសដល់និស្សិតកម្ពុជា ឲ្យឈានទៅសម្រេចបានការសិក្សាកម្រិតឧត្តមសិក្សា ក៏ដូចជាភាពជោគជ័យ ក្នុងអាជីពរបស់ខ្លួន នាពេលអនាគត។ និស្សិតដែលសិក្សានៅ AUPP នឹងទទួលបានសញ្ញាបត្រចំនួន២ បន្ទាប់ពីបញ្ចប់ការសិក្សាដោយជោគជ័យ គឺសញ្ញាបត្រមួយចេញដោយ AUPP ផ្ទាល់ និងមួយទៀតចេញដោយសាកលវិទ្យាល័យ Arizona ឬសាកលវិទ្យាល័យ Fort Hays State University នៃសហរដ្ឋអាមេរិក»។
សម្រាប់និស្សិត ដែលមានបំណងបន្តការសិក្សានៅ AUPP ដើម្បីទទួលបាននូវគុណភាពអប់រំខ្ពស់បំផុត និងសញ្ញាបត្រដែលទទួលស្គាល់ជាសាកល សូមមកទំនាក់ទំនងសាកសួរព័ត៌មាន នៅសាកលវិទ្យាល័យ AUPP ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់លេខ៖ ០២៣ ៩៩០ ០២៣ / ០១២ ២៦៦ ៦៣១ / ០១១ ៨៨៦ ៨៩២ ឬចូលទៅកាន់គេហទំព័រ http://www.aupp.edu.kh/៕