(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកានេះ បានចូលរួមបើកវគ្គបណ្តុះបណ្តាលស្តីពី «ការជំរុញកំណែទម្រង់អភិបាលកិច្ចល្អ សម្រាប់មន្ត្រីរាជការជាន់ខ្ពស់»។

ពិធីនោះក៏មានការចូលរួមពីបណ្តារដ្ឋមន្ត្រី រដ្ឋលេខាធិការ និងមន្ត្រីជាន់ខ្ពស់ ដែលមកពីក្រសួងស្ថាប័ននានាជាច្រើនរូបទៀត ដែលរៀបចំឡើងនៅសណ្ឋាគារ សុខាភ្នំពេញ៕