(ត្បូងឃ្មុំ)៖ ថ្លែងចេញពីខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ជនបរទេសវៀតណាម បានមករស់នៅលើទឹកដីកម្ពុជាតាំងពីជំនាន់អាណានិគមបារាំងមកម្ល៉េះ មិនមែនទើបតែជំនាន់របស់សម្តេច ដែលជាជំនាន់ក្រោយនោះទេ។ (សូមស្តាប់ប្រសាសន៍សម្តេចនៅខាងក្រោម)
សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា «វៀតណាមមិនមែននៅស្រុកខ្មែរជំនាន់ឥឡូវណា វៀតណាមគឺបារាំងជាអ្នកនាំមកតើ រួចចេះតែមកជេរខ្ញុំ ឥឡូវកន្លែងនោះអត់មានវៀតណាមទេ នៅបឹងបញ្ជោរឥឡូវអត់មានវៀតណាមផងហ្នឹង កាលហ្នឹងវៀតណាមនៅពេញតែស្រុកខ្មែរ ហើយមកជេរតែខ្ញុំអាក្មេងក្រោយ មកជេរតែខ្ញុំសោះទៅហើយ»។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «បារាំងពីដើមយកវៀតណាមមកនៅ រឿងចាក់កៅស៊ូ ជ័រកៅស៊ូអីហ្នឹង កម្មករកៅស៊ូ ៧០ភាគរយ ជាជនជាតិវៀតណាម ប៉ុន្តែមិនទទួលស្គាល់ប្រវត្តិសាស្រ្ត បានជាជេរតែអាអ្នកកើតក្រោយ រឿងគឺវាចឹងប្រយ័ត្នបាប»។
ការបញ្ជាក់បែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីបើកការដ្ឋាន ស្ថាបនាផ្លូវជនបទក្រាលកៅស៊ូ និងចាក់បេតុង ជំហានទី២ នៅភូមិ-ឃុំកំពង់ទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅព្រឹកមិញ នាគ្រាដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់បញ្ជូនជនជាតិវៀតណាមដែលចូលមករស់នៅដោយខុសច្បាប់ឱ្យត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ។
សម្តេចតេជោ បានមានប្រសាសន៍បន្ថែមថា ចំពោះរឿងជនអន្តោប្រវេសន៍វៀតណាមនេះ អ្នកនយោបាយខ្មែរមួយចំនួន តែងតែចោទប្រកាន់មកអ្នកជំនាន់ក្រោយ ដែលមិនដឹងអ្វីទាំងអស់។ សម្តេចបន្ថែមថា ដោយសារតែមានអ្នកនយោបាយ មិនទទួលស្គាល់ប្រវត្តិសាស្រ្តនេះហើយទើបធ្វើឲ្យខ្មែរចេះតែឈ្លោះគ្នាកន្លងមក៕
សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា «វៀតណាមមិនមែននៅស្រុកខ្មែរជំនាន់ឥឡូវណា វៀតណាមគឺបារាំងជាអ្នកនាំមកតើ រួចចេះតែមកជេរខ្ញុំ ឥឡូវកន្លែងនោះអត់មានវៀតណាមទេ នៅបឹងបញ្ជោរឥឡូវអត់មានវៀតណាមផងហ្នឹង កាលហ្នឹងវៀតណាមនៅពេញតែស្រុកខ្មែរ ហើយមកជេរតែខ្ញុំអាក្មេងក្រោយ មកជេរតែខ្ញុំសោះទៅហើយ»។
ការបញ្ជាក់បែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីបើកការដ្ឋាន ស្ថាបនាផ្លូវជនបទក្រាលកៅស៊ូ និងចាក់បេតុង ជំហានទី២ នៅភូមិ-ឃុំកំពង់ទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅព្រឹកមិញ នាគ្រាដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់បញ្ជូនជនជាតិវៀតណាមដែលចូលមករស់នៅដោយខុសច្បាប់ឱ្យត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ។
សម្តេចតេជោ បានមានប្រសាសន៍បន្ថែមថា ចំពោះរឿងជនអន្តោប្រវេសន៍វៀតណាមនេះ អ្នកនយោបាយខ្មែរមួយចំនួន តែងតែចោទប្រកាន់មកអ្នកជំនាន់ក្រោយ ដែលមិនដឹងអ្វីទាំងអស់។ សម្តេចបន្ថែមថា ដោយសារតែមានអ្នកនយោបាយ មិនទទួលស្គាល់ប្រវត្តិសាស្រ្តនេះហើយទើបធ្វើឲ្យខ្មែរចេះតែឈ្លោះគ្នាកន្លងមក។
សម្តេចបានបន្ថែមថា «បារាំងពីដើមយកវៀតណាមមកនៅ រឿងចាក់កៅស៊ូ ជ័រកៅស៊ូអីហ្នឹង កម្មករកៅស៊ូ ៧០ភាគរយ ជាជនជាតិវៀតណាម ប៉ុន្តែមិនទទួលស្គាល់ប្រវត្ថិសាស្រ្តបានជាជេរតែអាអ្នកកើតក្រោយ រឿងគឺវាចឹង ប្រយ័ត្នបាប»៕