(​​ភ្នំពេញ​)​៖ នារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ប៊ែលធី គ្រុប បានប្រារព្ធពិធីអបអរសារទរបុណ្យចូលឆ្នាំថ្មី   ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ និងពិសាអាហារសាមគ្គីគ្រួសារប៊ែលធី គ្រុប ជូនគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងលោកគ្រូ-អ្នកគ្រូ ចូលរួមប្រមាណ ៣,០០០នាក់ ក្រោមអធិបតីភាព លោកបណ្ឌិត លី ឆេង  តំណាង រាស្រ្តមណ្ឌលភ្នំពេញ ស្ថាបនិកនិងជាអគ្គនាយក ប៊ែលធី គ្រុប និង លោកជំទាវ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទី២-ស្ពានអាកាសចោមចៅ​ ។

លោកបណ្ឌិត បានថ្លែងអំណរគុណ និងកោតសរសើរ គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងលោកគ្រូ-អ្នកគ្រូគ្រប់ផ្នែក​ ទាំងអស់នៃប៊ែលធី​ គ្រុប ដែលបានខិតខំប្រឹងប្រែងយកអស់ កម្លាំងកាយ កម្លាំងចិត្ត ក្នុងការបំពេញតួនាទី ភារកិច្ច និង ការទទួលខុសត្រូវរបស់ខ្លួនរយៈពេលពេញ១ឆ្នាំ ទាំងផ្នែកប៊ែលធីសំណង់ ប៊ែលធីទេសចរណ៍ និងប៊ែលធីអប់រំ ដែលធ្វើឱ្យ ប៊ែលធី គ្រុប មានការរីកចម្រើនជាបន្តបន្ទាប់ ចាប់តាំងពីប៊ែលធីមានតែ ១ទីតាំង រហូតដល់បច្ចុប្បន្នមាន ៣៦ទីតាំង ក្នុងនោះ ៖
១- ស្នាក់ការកណ្តាលប៊ែលធី គ្រុប​ (BELTEI Group Headquarters) មានកម្ពស់ ៣២ជាន់ ស្ថិតនៅតាម
បណ្តោយផ្លូវព្រះនេរុហ៍ (ផ្លូវ២១៥) ខណ្ឌទួលគោក រាជធានីភ្នំពេញ។
២- សាលា ប៊ែលធី អន្តរជាតិ៖ មាន ៣២ទីតាំង (៣០សាខាកំពុងដំណើរការ និង ២សាខាកំពុងសាងសង់គឺ ប៊ែលធីទី៣១-វត្តទួល និងប៊ែលធីទី៣២-ក្រាំងធ្នង់) មានសិស្សកំពុងសិក្សា ៥៤,១២៤នាក់ មានកម្មវិធីសិក្សា ៥ធំៗគឺ៖
១-ចំណេះទូទៅ (ថ្នាក់ទី១ - ១២), ២-ភាសាអង់គ្លេសទូទៅ - ESL Program (កម្រិត Starter, Preschool, Level 1 – 12), ៣-កម្មវិធី ភាសាចិនទូទៅ - CSL Program (កម្រិត Starter, Preschool, Level 1 – 12), ៤-កម្មវិធីអភិវឌ្ឍបញ្ញា IMA (កម្រិតទី ១-១២) និង ៥-ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ។
៣-សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ៖ មាន ៣ទីតាំង (២ទីតាំងកំពុងដំណើរការគឺ ទី១-ទួលស្លែង, ទី២-ស្ពាន
អាកាសចោមចៅ និង ១ទីតាំងកំពុងសាងសង់គឺ ទីតាំងទី៣-ទួលពង្រ) មាននិស្សិតកំពុងសិក្សា ៨,១០៧នាក់ មានកម្មវិធីសិក្សាជាភាសាជាតិ និងអន្តរជាតិ និងមានកម្រិតសិក្សា៥ធំៗ៖ ១-ថ្នាក់បំប៉នភាសាអង់គ្លេស-ចិន-កុំព្យូទ័រ, ២-បរិញ្ញាបត្ររង, ៣-បរិញ្ញាបត្រ, ៤-បរិញ្ញាបត្រជាន់ខ្ពស់ និង៥-ថ្នាក់បណ្ឌិត។ សាកលវិទ្យាល័យ មាន ១៣មហាវិទ្យាល័យ ៤៥ជំនាញ ក្នុងនោះ៖ ១-គ្រប់គ្រងពាណិជ្ជកម្ម,  ២-ហិរញ្ញវត្ថុនិងធនាគារ, ៣-សេដ្ឋកិច្ច, ៤-ច្បាប់, ៥-អប់រំ សិល្បៈ និងមនុស្សសាស្ត្រ, ៦-ទេសចរណ៍និង បដិសណ្ឋារកិច្ច, ៧-ព័ត៌មានវិទ្យា​និង វិទ្យាសាស្ត្រ, ៨-បច្ចេកវិទ្យាឌីជីថល និងទូរគមនាគមន៍, ៩-វិស្វកម្ម, ១០-ស្ថាបត្យកម្ម, ១១-ទំនាក់ទំនងអន្តរជាតិ, ១២-អាកាសចរស៊ីវិល និង ១៣-ភាសាចិន។
ហើយថ្មីៗនេះ ប៊ែលធី គ្រុប ក៏បានបង្កើត ប៊ែលធី ស្រាវជ្រាវ និងបោះពុម្ព (BELTEI University Press) ដើម្បី
ឆ្លើយតបទៅនឹងតម្រូវការ និងការរីកចម្រើនរបស់ប៊ែលធី ក៏ដូចជាសង្គមជាតិ និងពិភពលោក ជាពិសេសលើកកម្ពស់ការ
សិក្សាស្រាវជ្រាវ និងនិពន្ធ ផងដែរ ។

ក្នុងឱកាសនោះដែរ ក្នុងនាមថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្ស-និស្សិត នៃប៊ែលធី គ្រុបទាំងអស់ លោកបណ្ឌិត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ដែលតែងតែគាំទ្រនិងផ្តល់ឱកាសយ៉ាងពេញលេញដល់វិស័យអប់រំផ្នែកឯកជន បានចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សជាមួយរាជរដ្ឋាភិបាល។ ជាពិសេស នៅក្នុងនីតិកាលទី៧ នេះ
រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដោយកំណត់យក “មនុស្ស” ជាអាទិភាពទី១ ក្នុងចំណោម អាទិភាពគន្ធឹះចំនួន ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ជាទីបញ្ចប់ លោកបណ្ឌិត និង លោកជំទាវ បានជូនពរដល់បុគ្គលិកទាំងអស់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់ខាងមុននេះ ព្រមទាំងបានអញ្ជើញចូលរួមរាំលេងកម្សាន្ត និងចាប់ឆ្នោតផ្សងសំណាង ជូនបុគ្គលិកទាំងអស់ផងដែរ៕