(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្រុមប្រតិបត្តិការចម្រុះមាន នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហកាជាមួយ កម្លាំងនគរបាល ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានឃាត់ខ្លួនជនវៀតណាមចំនួន២៦នាក់ (ស្រី០៧នាក់) ពីបទរស់នៅ និងធ្វើការខុសច្បាប់ នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនជាតិវៀតណាម ទាំង២៦នាក់ ត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅកាន់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕