Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជាបញ្ជូនកងកម្លាំងវិស្វកម្មលេខ៤៥៩ ចំនួន២១៦នាក់ ទៅបំពេញបេសកកម្មរក្សាសន្ដិសុខ UN នៅអាហ្រិ្វចកណ្ដាល

02-11-2016 08:24

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ កម្ពុជារៀបចំជូនដំណើរ កងកម្លាំងវិស្វកម្មលេខ៤៥៩ ចំនួន២១៦នាក់ ចូលរួមបេសកកម្មរក្សាសន្ដិសុខ របស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្រ្វិចកណ្ដាល។

ពិធីជូនដំណើរនេះ ត្រូវបានរៀបចំឡើង នៅមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងថ្នាក់ដឹកនាំមួយចំនួនទៀត៕