(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី ០១ខែវិច្ឆិកា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៦ករណី ឃាត់ខ្លួនមុខសញ្ញាជួញដូរ៩នាក់ មុខសញ្ញាប្រើប្រាស់៥នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ៤.០៦ក្រាម ១កញ្ចបធំ និង១១កញ្ចប់តូច បារីមួលពីកញ្ឆាក្រៀម៨៤ដើម។
ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលខេត្តកណ្ដាល បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់, នគរបាលខេត្តព្រះសីហនុ បង្រ្កាប១ករណី ឃាត់ខ្លួន៣នាក់, នគរបាលខេត្តប៉ៃលិន បង្ក្រាប១ករណីឃាត់ខ្លួន៥នាក់, នគរបាលខេត្តសៀមរាប បង្ក្រាប១ករណី ឃាត់ខ្លួន៣នាក់, នគរបាលខេត្តត្បូងឃ្មុំបង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់ និងនគរបាលខេត្តក្រចេះ បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់៕