(កោះកុង)៖ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សាលាខេត្តកោះកុង បានរៀបចំពិធីផ្សព្វផ្សាយសេចក្តីណែនាំសារចរាចណ៍ណែនាំស្តីពីវិធានការចាំបាច់នានា ក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិរបស់រាជរដ្ឋាភិបាល ដែលកំពង់ធ្វើកំណែទម្រង់ស៊ីជម្រៅលើកការគ្រប់គ្រងធម្មជាតិ ក្រោមអធិបតីភាព លោក ប៊ុន លើត អភិបាលខេត្ត អភិបាលរងខេត្ត និងប្រធានមន្ទីរគ្រប់បណ្តាលអង្គភាពដែលមានវត្តមានក្នុងខេត្ត។
លោក ប៊ុន លើត អភិបាលខេត្តបានថ្លែងថា «នាពេលថ្មីៗនេះរាជរដ្ឋាភិបាលបានសម្រេចផ្ទេរ និងប្រគល់សមត្ថកិច្ចគ្រប់គ្រងតំបន់ការពារនិងអភិរក្សព្រៃឈើទាំងអស់ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន និងសមត្ថកិច្ចគ្រប់គ្រងវិនិយោគអភិវឌ្ឍដីសម្បទានដីសេដ្ឋកិច្ចទាំងអស់ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ព្រមទាំងការដាក់បញ្ចូលតំបន់មួយចំនួនបន្ថែមទៀតឲ្យក្លាយទៅជាតំបន់ការពារធម្មជាតិ»។
លោកបន្តថា ស្របពេលនិងការផ្ទេរសមត្ថកិច្ចគ្រប់គ្រងទាំងនេះ និងជំរុញឲ្យមានការធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋាន ពាក់ពន្ធនានា ដែលបុគ្គលមួយចំនួននានានិងកំពង់ឆ្លៀតឱកាសប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ដ៏គួរឲ្យព្រួយបារម្មនៅក្នុងតំបន់ការពារនិងអភិរក្សធម្មជាតិ។
លោកបានបន្ថែមទៀតថា ហើយដើម្បីធានាបានប្រសិទ្ធភាពនៃការគ្រប់គ្រងធម្មជាតិ នៅក្នុងដំណាល់កាលនេះ គណៈកម្មធិការគ្រប់បណ្តាខេត្តក្រុង ត្រូវបង្កើតគណៈកម្មាការដើម្បីធ្វើការងារឲ្យចំគោលដៅ ដែលរាជរដ្ឋាភិបាលបានធ្វើចរាចរណ៍ ណែនាំផ្សព្វផ្សាយនិងដើម្បីកែទម្រង់យ៉ាងស៊ីជម្រៅ ដើម្បីរក្សានិងអនុវត្តន៍ នៅគោលការណ៍ របស់រាជរដ្ឋាភិបាល យើងត្រូវបង្កើតគណៈកម្មការដើម្បីចាត់វិធានការឲ្យមានតម្លាភាព ហើយបើនៅទីតាំងណាមួយមានបញ្ហាត្រូវរាយការណ៍មកខេត្តជាបន្ទាន់ដើម្បីមានវិធានការទប់ស្កាត់រាល់ បទល្មើសមន្រ្តី ទាំងមិនត្រូវមានគំនិត គុំគួនគ្នាឡើយដោយអនុវត្តន៍នូវគោលការរបស់រាជរដ្ឋាភិបាល ដាក់ចុះមន្រ្តីទាំត្រូវអនុវត្តន៏ឲ្យបានច្បាស់ និងចេះសាមគ្គីគ្នាដើម្បីការបានជោគជ័យ៕