(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋជាច្រើននាក់ បាននាំគ្នាសម្រុកទៅលេងបាញ់ទឹក លាបម្ស៉ៅ នៅសង្ក្រាន្ដវត្តភ្នំ ក្រោមកិច្ចការពារសន្ដិសុខ និងសណ្ដាប់ធ្នាប់បានយ៉ាងល្អប្រសើរពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ច។
សូមជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥» អបអរឆ្នាំថ្មី ឆ្នាំម្សាញ់ នៅរមណីយដ្ឋានប្រវត្តិសាស្ដ្រវត្តភ្នំ ចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ខាងមុខ។
«សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥» នឹងមានរៀបចំកម្មវិធីសាសនា និងកម្មវិធីជាច្រើនផ្សេងទៀត ដើម្បីបង្កលក្ខណៈឲ្យប្រជាពលរដ្ឋលេងកម្សាន្ដសប្បាយទទួលអំណរសាទរឆ្នាំថ្មី។ ក្នុងន័យនេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអ្នកនៅរាជធានីភ្នំពេញ កុំភ្លេចទៅលេងកម្សាន្ដឲ្យបានច្រើនកុះករ៕