Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក សម សេរី អំពាវនាវឱ្យភ្ញៀវទេសចរជុំវិញពិភពលោក មកកម្សាន្តនៅកម្ពុជា ជាពិសេសទស្សនាប្រាសាទអង្គរវត្ត (Video inside)

12-04-2025 11:49

(ភ្នំពេញ)៖ ក្រោយវិលចូលប្រទេសកម្ពុជាវិញ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥នេះ លោក សម សេរី អតីតប្រធានរណសិរ្យរំដោះជាតិខ្មែរ និងរដ្ឋាភិបាលជាតិខ្មែរនិរទេស ដែលរស់នីរទេសខ្លួននៅប្រទេសដាណឺម៉ាក បានសម្តែងភាពរីករាយ និងអំពាវនាវឱ្យភ្ញៀវទេសចរជុំវិញពិភពលោក មកកម្សាន្តនៅកម្ពុជា ជាពិសេសទស្សនាប្រាសាទអង្គរវត្តខ្មែរ។

មូលហេតុដែលលោកអំពាវនាវបែបនេះ ដោយសារតែលោកមើលឃើញថា ប្រទេសកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយធានាបាននូវសុខសន្តិភាព សន្តិសុខសុវត្ថិភាព សម្រាប់ភ្ញៀវទេសចរនានា។

តាមរយៈបណ្តាញព័ត៌មាន Fresh News លោក សម សេរី បានថ្លែងអំណរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំពោះការលើកលែងទោសសម្រាប់រូបលោក។ លោកចាត់ទុកថា នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ សម្រាប់ប្រទេសកម្ពុជា ដែលខ្មែរយើងចេះរួបរួមសាមគ្គីគ្នា ដើម្បីសន្តិភាព ហើយកាលការដែលមានសន្តិភាពនេះហើយ ធ្វើឱ្យកម្ពុជាមានអ្វីៗទាំងអស់៕

សូមទស្សនាកិច្ចសម្ភាសជាមួយ លោក សម សេរី ដូចតទៅ៖