Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

១០ខែ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកម្ពុជា កើតឡើង៣,០០១លើក ស្លាប់១,៤២៥នាក់ និងរបួស៥,៣៥៣នាក់

01-11-2016 15:47

(ភ្នំពេញ)៖ នៅរយៈពេល១០ខែ ឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកម្ពុជា បានកើតឡើងចំនួន ៣០០១លើក ស្លាប់ប្រជាពលរដ្ឋ១,៤២៥នាក់ និងរបួស៥,៣៥៣នាក់។

របាយការណ៍របស់ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ ដែល Fresh News ទទួលបាននៅថ្ងៃទី០១ ខែវិច្ឆិកានេះ បានឲ្យដឹងថា ចាប់ពីខែមករា ដល់ ខែតុលា ឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ៣០០១លើក ធ្លាក់ចុះ១២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដែលមានរហូត៣,៤១៨លើក ខណៈអ្នកស្លាប់១០ខែឆ្នាំនេះ មានចំនួន១,៤២៥នាក់ ធ្លាក់ចុះ១៣ភាគរយ ដោយឆ្នាំមុនស្លាប់រហូតដល់ ១,៦៤១នាក់ ដោយឡែកអ្នករបួសនៅឆ្នាំនេះមានចំនួន ៥៣៥៣នាក់ ធ្លាក់ចុះ១០ភាគរយ ពីចំនួន៥៩៦៦នាក់។

សូមជម្រាបថា មូលហេតុដែលនាំឲ្យគ្រោះថ្នាក់រួមមាន ល្មើសល្បឿន ស្រវឹង ប្រជែង មិនប្រកាន់ស្តាំ មិនគោរពសិទ្ធិ ងងុយដេក និងកត្តាយានយន្តជាដើម៕