(ឧត្ដរមានជ័យ)៖ អភិបាលខេត្តឧត្ដរមានជ័យ លោក ស ថាវី និងមន្ត្រីក្រោមឱវាទជាច្រើនរូប កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ បានធ្វើការកោះប្រជុំបន្ទាន់ ជាមួយមន្ត្រីរដ្ឋបាលព្រៃឈើ មន្ទីរកសិកម្ម មន្ទីរបរិស្ថាន ផ្នែកជលផល ដើម្បីពង្រឹងការងារ ការទប់ស្កាត់បទល្មើសព្រៃឈើនិងជលផល។
លោក ស ថាវី អភិបាលខេត្តឧត្ដរមានជ័យបានឲ្យដឹងថា និងសង្គត់ធ្ងន់ៗដល់មន្ត្រីក្រោមឱវាទទាំងអស់ និងបានដាក់នូវវិធានការចំនួន៥ចំនុចសំខាន់រួមមាន៖
ទី១- បញ្ហាការដឹកជញ្ជូនឈើគ្រប់ប្រភេទទោះស្ថិតក្នុងរូបភាពណាក៏ដោយ
ទី២- បញ្ហាឡធ្យូងមិនអនុញ្ញាតិឲដឹកចេញខាងក្រៅ
ទី៣- បញ្ហាព្រៃសហគមន៍ និងដីព្រៃសម្បទានរបស់រដ្ឋនិងធ្វើការដកហូតមកវិញ បើមិនមានការអភិវឌ្ឍន៍
ទី៤- បញ្ហាបទល្មើសជលផលមន្ត្រីជំនាញត្រូវធ្វើការទប់ស្កាត់ឲបានដូចជា ឆក់ គប់គ្រាប់បែក ការដាកយ៉រធំៗ និង
ទី៥- ហាមមន្ត្រីខ្លួនឯងមានការពាក់ពន្ធ័ក្នុងរឿងបទល្មើសទាំងនេះ។
លោកបន្តទៀតថា ជាចុងក្រោយទាក់ទងនិងដីសម្បទាន ដែលរាជរដ្ឋាភិបាលបានផ្តល់ ខេត្តនិងធ្វើសំណើរទៅនាយករដ្ឋមន្ត្រី ដើម្បីដកហូតមកវិញទុកជាសម្បត្តិរដ្ឋ៕