(ភ្នំពេញ)៖ ហាង Central Mall បានចាប់ដៃគូជាមួយក្រុមហ៊ុន VisaCard រៀបចំកម្មវិធីប្រមូលសិនពិសេស ដល់អតិថិជនដែលមកជាវទំនិញ នៅក្នុងហាង Central Mall ដោយប្រើប្រាស់ VisaCard នឹងទទួលបានការបញ្ចុះតម្លៃចាប់ពី១០ភាគរយ រហូតទៅដល់៣០ភាគរយ។
កញ្ញា ចាន់រតនា ស្រុង ប្រធានផ្នែកទីផ្សារហាង Central Mall បានថ្លែងថា «អតិថិជនដែលមកជាវទំនិញក្នុងហាង Central Mall គ្រប់ VisaCardទាំងអស់នឹងទទួលបានការ បញ្ចុះតម្លៃពី១០ភាគរយ រហូតដល់៣០ភាគរយ ដោយអតិថិជនជាវទំនិញទី១-បញ្ចុះតម្លៃ១០ភាគរយ ទំនិញទី២-បញ្ចុះតម្លៃ២០ភាគរយ និងទំនិញទី៣-បញ្ចុះតម្លៃ៣០ភាគរយ»។
កញ្ញាបានបន្ដទៀតថា «កាលពីឆ្នាំទៅ ក្រុមហ៊ុនបានធ្វើការប្រមូលសិននេះម្ដងហើយ ដោយទទួលជោគជ័យយ៉ាងខ្លាំង ហើយសម្រាប់ឆ្នាំនេះ យើងធ្វើកម្មវីធីនេះបន្ដទៀត ដើម្បីឲ្យអតិថិជនមានការរីករាយ និងការចំណាយតិចក្នុងការទិញទំនិញ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ គឺក្រុមហ៊ុនយើងក៏មានជាការចាប់ឆ្នោតផ្សងសំណាង ដល់អតិថិជនដែលមកជាវទំនិញនៅទីនេះ សម្រាប់ភ្ញៀវដែលមកទិញទំនិញ នៅក្នុងហាងដោយប្រើ Visa Card ម្ដង១០០ដុល្លារនោះ ពួកគាត់នឹងមានឱកាសផ្សងសំណាងម្ដង លើសពីនេះអតិថិជនទិញអស់២០០ដុល្លារ ផ្សងសំណងបាន២ដង»។
កញ្ញាបានឲ្យដឹងទៀតថា «ការបញ្ចុះតម្លៃនេះ គឺមានរយៈពេលតែ១ខែប៉ុណ្ណោះ ដោយគិតចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣០ ចុងខែវិច្ឆិកា ឆ្នាំ២០១៦»៕