ក្រុមហ៊ុននាំចូលជី-ថ្នាំកសិកម្ម អរគុណក្រសួងកសិកម្ម ដែលផ្តល់សេវារហ័ស ហើយក្រុមហ៊ុនប្រកួតប្រជែងគ្នាលក់ក្នុងតម្លៃកាន់តែសមរម្យជូនកសិករ (Video inside)
11-04-2025 17:04
(ភ្នំពេញ)៖ លោក កៅ ស៊ីណា បុគ្គលិកក្រុមហ៊ុន ចារើន ផ្លេនថេសិន បានលើកឡើងថា ឆ្នាំ២០២៤-២០២៥នេះ តម្លៃជីថយចុះច្រើនធៀបនឹងឆ្នាំ២០២២ ហើយក្រុមហ៊ុននាំចូលជាច្រើនកំពុងប្រកួតប្រជែងគ្នាលក់ ក្នុងតម្លៃកាន់តែសមរម្យជូនកសិករ។
ក្រុមហ៊ុនសូមថ្លែងអំណរគុណក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ការផ្តល់សេវាកាន់តែឆាប់រហ័សដែលបង្កលក្ខណៈងាយស្រួលដល់ក្រុមហ៊ុនធ្វើអាជីវកម្ម៕