(កោះកុង)៖ លោក ប៊ុន លើត អភិបាលខេត្តកោះកុង នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានប្រគល់ម៉ូតូកង់បី ចំនួន១គ្រឿងជូនសាលាស្រុកមណ្ឌលសីមា ដើម្បីធ្វើការ ដឹកសម្រាម ក្នុងបរិស្ថាននៅតាមដងផ្លូវសាធារណៈ ដើម្បីកែលំអរហេដ្ឋារចនាសម្ព័នក្នុងស្រុកដើម្បីទាក់ទាញ ផ្នែកវិស័យទេសចរណ៏ ទៅភ្ញៀវជាតិនិងអន្តរជាតិចូលមកកំសាន្ត។
លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា បានឲ្យដឹងថា ក្នុងការទទួលអំណោយម៉ូតូកង់បី ១គ្រឿងពីអភិបាលខេត្ត លោកសូមថ្លែងអំណរគុណចំពោះលោក ប៊ុន លើត អភិបាលខេត្ត ដែលបានយកចិត្តទុកដាក់ចំពោះ ស្រុកមណ្ឌលសីមា ហើយលោកបានប្រគល់ម៉ូតូកង់បី ចំនួន១គ្រឿង ធុងដាក់សម្រាមចំនួន៦ធុង សម្រាប់ដាក់ សម្រាមដឹកយកទៅចោល ដែលកន្លងមកស្រុកមណ្ឌលសីមាន មានការខ្វះខាតមធ្យោបាយដឹកសម្រាប់យកទៅចោលក្នុងការប្រមូលរួចរាល់។
លោក ហាក់ ឡេង បន្តថាចំពោះម៉ូតូកង់បី ជាអំណោយរបស់លោកអភិបាលខេត្ត លោកនិងយកទៅបម្រើការឲ្យចំគោលដៅក្រោមការចង្អុលបង្ហាញ និងណែនាំរបស់អភិបាលខេត្ត។
ជាចុងក្រោយលោក ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន សូមឲ្យនាំគ្នាជួយថែរក្សាបរិស្ថានទាំងអស់គ្នាគឺដើម្បីខេត្តយើងស្រុកយើងបើកាលណា បរិស្ថានស្អាតសុខភាពក៏ល្អគ្រប់គ្នាហើយបរិស្ថានស្អាត វាអាចទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិចូលមកកំសាន្តស្រុកខេត្តបានច្រើនហើយអាចកាត់បន្ថយភាពក្រីក្របងប្អូនបានមួយកម្រិត នៅពេលមានភ្ញៀវជាតិនិងអន្តរជាតិដំណើរកំសាន្តបានច្រើន ហេតុដូច្នេះបងប្អូននាំគ្នាចូលរួមថែរក្សាបរិស្ថានដើម្បី ទីក្រុងស្អាត រម្មនីយដ្ឋានស្អាតសេវ៉ាល្អ៕