ក្រសួងការងារសន្យាជួយដោះស្រាយដល់កម្មករ ១២នាក់ ដែលរងរបួសក្នុងគ្រោះថ្នាក់ក្រឡាប់រថយន្ត នៅខេត្តស្វាយរៀង
01-11-2016 13:55
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដលវិជ្ជាជីវៈ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបញ្ជាក់ពីគ្រោះថ្នាក់ក្រឡាប់រថយន្តដឹកកម្មករមួយ កើតឡើងក្នុងភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលបណ្ដាលឲ្យកម្មករ-កម្មការិនីចំនួន ១២នាក់ រងរបួសធ្ងន់ស្រាល។
ក្រសួងការងារបានឲ្យដឹងថា «កម្មករ-កម្មការិនីត្រូវបានកម្លាំងអាជ្ញាធរ នាំទៅសង្គ្រោះនៅតាមមន្ទីរពេទ្យនានា ជាបន្តបន្ទាប់ ហើយក្រសួងបានសន្យាជួយដោះស្រាយ រាល់ទុក្ខលំបាករបស់កម្មករ-កម្មការិនីដែលរងរបួសទាំងអស់ ទៅតាមគោលរបបសន្តិសុខសង្គមរបស់ បេឡាជាតិរបបសន្តិសុខសង្គម»៕
ខាងក្រោមនេះ ជាសេចក្ដីប្រកាសរបស់ក្រសួងការងារ ជុំវិញបញ្ហានេះ៖