(ព្រៃវែង)៖ អភិបាលខេត្តព្រៃវែងលោក ជា សុមេធី បានថ្លែងទទូចដល់សិស្សានុសិស្ស ទាំងត្រូវខិតខំរៀនសូត្រ ឲ្យបានពូកែដើម្បីក្លាយជាសសរទ្រូង ប្រទេសជាតិទៅថ្ងៃអនាគត និងចៀសឲ្យឆ្ងាយពីបញ្ហាអសកម្មនានា ដែលសង្គមមិនទទួលស្គាល់។
ការថ្លែងបែបនេះរបស់អភិបាលខេត្ត ខណៈលោកអញ្ជើញចូលរួមបើកបវេសនកាលឆ្នំាសិក្សា ២០១៦-២០១៧ នៅសាលាវិទ្យាល័យ ហ៊ុន សែន កំពង់លាវ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០១៦ នៅសាលាវិទ្យាល័យ ហ៊ុន សែន កំពង់លាវ។
នៅក្នុងឱកាសនោះ លោក ជា សុមេធី បានអានសាលិខិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយបានគូសបញ្ជាក់ថា ចំណេះវិជ្ជាគឺជាទ្រព្យសប្បត្តិដ៏មានតម្លៃសម្រាប់ជីវិតផ្ទាល់ខ្លួន និងជួយលើកតម្កើងកិត្យានុភាព ភាពថ្លៃថ្លូររបស់មនុស្ស និងការរស់នៅប្រកបដោយសុខដុមរមនា និងបាន ថ្លែងនូវការកោតសរសើចំពោះកិច្ចខិតខំប្រឹងប្រែងជំរុញឲ្យកុមារបានចូលរៀន និងបានរៀនសូត្រប្រកបដោយគុណភាព ប្រសិទ្ធិភាព និងសមធម៌ ការសិក្សារៀនសូត្រដែលអនុវត្តជានិច្ចនិរន្តពេញមួយជីវិតសម្រាប់បុគ្គលម្នាក់ៗ ការអប់រំជាការងារមួយតម្រូវឲ្យមានការបន្តលើកកម្ពស់ និងអភិវឌ្ឍគ្មានទីបញ្ចប់ ដើម្បីពង្រឹងសមត្ថភាពធនធានមនុស្សឲ្យប្រកបដោយគុណភាពទេពកោសល្យ។
បច្ចប្បន្នក្រសួងអប់រំយុវជន និងកីឡាដើរតួយ៉ាងសំខាន់ និងការប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការកែទម្រង់វិស័យអប់រំ ការកសាងជំនឿទុកចិត្តចំពោះការងារអប់រំ ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាល។
សម្តេចបានផ្តាំផ្ញើដល់កម្មួយៗ សិស្សានុសិស្ស និងយុវជន យុវនារីទាំងអស់ បើស្រឡាញ់ខ្លួន ស្រាឡាញ់ឪពុកម្តាយ និងស្រឡាញ់អនាគតដ៏រុងរឿង គឺនៅឲ្យឆ្ងាយពីគ្រឿងញៀន និងត្រូវចេះណែនាំចំពោះមិត្តភក្តិអំពីគ្រោះថ្នាក់ នៃការប្រើប្រាស់គ្រឿងញៀន និងប្រតិបត្តិច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដោយត្រូវចេះយោគយល់ និងមានអធ្យាស្រ័យគ្នា ដើម្បីធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដ៏ទៃ ក៏ដូចជាការរក្សាបាននូវសេចក្តីថ្លៃថ្នូរដល់សង្គមជាតិយើងទាំងមូលផងដែរ។
លោកអភិបាលខេត្ត បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលេជ្រៅចំពោះថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់ក្នុងស្ថាបន័អប់រំ លោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យ មាតាបិតា អាណាព្យាបាល សិស្ស និស្សិត អាជ្ញាធរដែនដី និងដៃគូរអភិវឌ្ឍន៏ទាំងអស់ ដែលបានបូជាទាំងកំលាំងកាយចិត្ត និងសម្ភារក្នុងការជួយជ្រោមជ្រែងគ្រប់សកម្មភាព តាមការប្រឹងប្រែងបំពេញការងារតាមតួរនាទីភារៈកិច្ចរៀងៗខ្លួន ក្នុងគោលដៅរូមចំណែកកសាង និងអភិវឌ្ឍន៍វិស័យអប់រំ នៅគ្រប់ភូមិសិក្សាអោយដំណើការប្រកបដោយជោគជ័យ ក្នុងរយៈកាលកន្លងមក។
លោកបានផ្តាំផ្ញើរដល់ ប្អូនសិស្សានុសិស្សទាំអស់ ត្រូវយកអស់កំលាំងកាយចិត្ត ក្នុងការសិក្សារៀនសូត្រដើម្បីអនាគតខ្លួនឯង ក្រុមគ្រួសារ និងជួយអភិវឌ្ឍន៍ប្រទេសជាតិអោយមានការជឿនលឿនបន្តទៀត ដើម្បីសម្រេចបាននូវគោលបំណងនេះ ក្មួយៗត្រូវចូលរួមប្រឡងប្រណាំងលើចលនា៣ ល្អប្រសើយុវជនគឺកូនល្អ មិត្តល្អ និងសិស្សល្អ។
បច្ចបុ្យន្នក្រសួងកំពុងធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅ និងកំពុងអនុវត្តយ៉ាងសកម្មនៅកំណែទម្រង់ទាំងនោះ ដើម្បីពង្រឹងគុណភាព ប្រសិទ្ធភាព និងត្រៀមខ្លួនសម្រាប់សមាហរណកម្មអាស៊ាន បច្ចុប្បន្នក្រសួងកំពុងធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅ និងកំពុងអនុវត្តយ៉ាងសកម្មនៅកំណែទម្រង់ទាំងនោះ ដើម្បីពង្រឹងគុណភាព ប្រសិទ្ធភាព និងត្រៀមខ្លួនសម្រាប់សមាហរណកម្មអាស៊ាន នៅពេលខាងមុខដ៏ខ្លីនេះផងដែរ និងសូមឲ្យលោកគ្រូ អ្នកគ្រូ គោរពឲ្យបានខ្ជាប់ខ្ជួន នូវក្រមសីលធមីវិជ្ជាជីវគ្រូបង្រៀន និងខិតខំសិក្សាស្រាវជ្រាវដើម្បីពង្រឹងសមត្ថភាព ឲ្យបានល្អប្រសើរថែមទៀត។
ចុងបញ្ចប់នៃកម្មវិធីនេះលោកអភិបាលខេត្ត និងព្រះសង្ឃ បានផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេសAចំនួន១៤នាក់ នូវកំព្យូរទ័រក្នុងម្នាក់ៗ១ និងថវិកា១០០ ០០០រៀល ដោយឡែក សិស្សពិការដៃទាំង២មកពីស្រុកបាភ្នំកំព្យូទ័រ១គ្រឿង និងថវិកា៣០០ ខណៈសិស្សស្រីមកពីស្រុកបាភ្នំ និទ្ទេស A បន្ថែមថវិកា១០០ដុល្លារផងដែរ។ លោកគ្រូ អ្នកគ្រូចំនួន២១០នាក់ក្នុងម្នាក់ៗទទួលបានថវិកា២០ ០០០រៀល។សិស្សានុសិស្សចំនួន៥០០នាក់ក្នុងម្នាក់ៗទទួលបានសម្ភារៈសិក្សា និងថវិកា៥០០០រៀល និងសិស្សក្រីក្រចំនួន៧នាក់ ក្នុងម្នាក់ៗកង់មួយនិងកាតាបមួយ៕