(ក្រចេះ)៖ កម្លាំងនគរបាល នៃអធិការដ្ឋានស្រុកស្នួល ដឹកនាំដោយលោកចាន់ សុខគីម អធិការស្រុក បានបើកប្រតិបត្តិការចុះបង្រ្កាបទីតាំងជល់មាន់មួយកន្លែង ក្នុងព្រៃកៅស៊ូ ស្ថិតនៅភូមិ អូតាញាន ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦។
លោក ចាន់ សុខគីម អធិការនគរបាលស្រុកស្នួល បានឲ្យដឹងថា កម្លាំងក្នុងប្រតិបត្តិការបង្រ្កាបនេះ កម្លាំងរបស់លោក រឹបអូសបានម៉ូតូ១០គ្រឿង មាន់ជល់ចំនួន៣ក្បាល ត្រុងក្រុងមាន់ចំនួន១០ កៅ១០ តង់២ និងសម្ភារៈជល់មាន់មួយចំនួនទៀត ចំណែកកអ្នកញៀនល្បែងជល់មាន់ទាំងនោះ បានរត់បាត់ស្រមោលអស់។ ជាមួយគ្នានេះ លោកអធិការស្រុក បញ្ជាក់ថា លោកនឹងដឹននាំ កម្លាំងនគរបាលជំនាញ បន្តប្រតិបត្តិការបង្រ្កាប ល្បែងស៊ីសង់ដែលមាននៅស្រុកស្នួល ឲ្យដូចភ្លៀងរលឹម។
បច្ចុប្បន្ន វត្ថុតាងដែលដកហូតបាន កំពុងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាយាល័យព្រហទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ចាត់ការបន្ដ៕