(កណ្តាល)៖ លោក ហេង ចាន់ធួន អនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានសហការជាមួយ លោក ហេង ផានិត្យ អនុប្រធាននាយកដ្ឋាននគរបាលចរាចរ និងសណ្តាប់ធ្នាប់សាធារណៈ នៅថ្ងៃទី០១ ខែវិច្ឆិកានេះ បានបន្តចុះតាមដងផ្លូវសាធារណៈ ដើម្បីពង្រឹងការដឹកជញ្ជូនដី ថ្ម ខ្សាច់ និងគ្រួសជាដើម នៅលើដងផ្លូវជាតិលេខ២ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
លោក ហេង ចាន់ធួន បានឲ្យដឹងថា ការចុះពិនិត្យព្រឹកនេះ គឺដើម្បីឲ្យបងប្អូន ប្រកបរបរដឹកជញ្ជូនសារធារនៅលើដងផ្លូវសាធារណៈ ឲ្យពួកគាត់គោរពទៅតាមការណែនាំរបស់ក្រសួងរ៉ែ និងថាមពល ដើម្បី កុំឲ្យប៉ះពាល់លើដងផ្លូវធារណៈ ដូចជាគ្របឲ្យជិត ដាក់ត្រឹមមាត់ទ្រង់ ខ្សាច់ស្ងួត មិនមានទឹកហូរ តាមផ្លូវ។
លោកបានបន្តថា ជាលទ្ធផលឃើញថា គួរឲ្យកោតសរសើរ ដល់បងប្អូនកំពុងដឹកជញ្ជូនទាំងអស់ មានការយល់ដឹង និងគោរព ទៅតាមការណែនាំរបស់ក្រសួងបានល្អ ប៉ុន្តែចំពោះលក្ខណៈ បច្ចេកទេស គឺនគរបាលចរាចរណ៍ បានឃាត់ និងធ្វើណែនាំ ដល់តៃកុងបើកឲ្យបំពេញបែបបទត្រឹមត្រូវមុន នឹងធ្វើចរាចរលើដងផ្លូវ បើថ្ងៃក្រោយពិនិត្យឃើញរថយន្តណាមិនគោរពច្បាប់និងអនុវត្តតាមផ្លូវច្បាប់៕