(ក្រចេះ)៖ ក្រោមបទបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណ:កម្មាធិការជាតិបង្ក្រាបបទល្មើសព្រៃឈើ ក្រុមស្រាវជ្រាវបង្រ្កាបបទល្មើសព្រៃឈើ អាវុធហត្ថលើផ្ទៃប្រទេស គោលដៅខេត្តក្រចេះនៅ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ បានបន្តការងាររបស់ខ្លួន ចុះទៅបង្ក្រាប និងរឹបអូសឈើ នៅចំណុចភូមិជ្រោះជ្រៅ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។
មន្រ្តីអាវុធហត្ថ បានឲ្យដឹងថា ក្រុមស្រាវជ្រាវបង្រ្កាបបទល្មើសព្រៃឈើ អាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយអាវុធហត្ថ ស្រុកស្នួល បានធ្វើការចុះឆែកឆេរ និងចាប់យកគុំនរឈើដែលឈ្មួញ បានយកមកទំលាក់ចោលនៅក្នុងផ្ទះប្រជាពលរដ្ឋ តាមដងផ្លូវចូលទៅច្រកកាបី ព្រំដែនវៀតណាម ចំនួន ៩៨ដុំ (កកោះ)។
បច្ចុប្បន្នវត្ថុតាងកំពុងចាត់ចែងយកទៅរក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើស្នួល ដើម្បីធ្វើការវាស់វែង និងចាត់ការតាមនីតិវិធី៕