(ភ្នំពេញ)៖ លោកបណ្ឌិត ឆេង គឹមឡុង អ្នកជំនាញសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានបញ្ជាក់យ៉ាងច្បាស់ៗថា នៅលើពិភពលោកយើងនេះ ពុំមានប្រទេសណា មានជញ្ជីងពាណិជ្ជកម្មស្មើគ្នានោះទេ ពីប្រទេសមួយទៅប្រទេសមួយទៀតឡើយ។ ការបញ្ជាក់បែបនេះរបស់លោកបណ្ឌិត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅនេះ។

ការបញ្ជាក់របស់លោកបណ្ឌិត បានធ្វើឡើងនៅក្រោយពេលមានការរិះគន់មួយចំនួនជុំវិញឱនភាពជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា-ចិន បន្ទាប់ពីមើលឃើញពីការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សាយប្រទេសចិនត្រឹមតែ ២ពាន់លានដុល្លារ ខណៈទំនិញចិន នាំចូលទីផ្សារកម្ពុជា មានចំនួនប្រមាណ១៣ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៤កន្លងទៅ។

យ៉ាងណាមិញបើតាមលោកបណ្ឌិត ផលិតរបស់ចិន នាំចូលទីផ្សារកម្ពុជាភាគច្រើនគឺជាវត្ថុធាតុដើម ដែលប្រើប្រាស់នៅក្នុងនៅក្នុងវិស័យកាត់ដេរ ដែលជាវិស័យមួយដ៏សកម្មរបស់កម្ពុជា ក្នុងការផលិតនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖