(ប៉ោយប៉ែត)៖ ក្រុងប៉ោយប៉ែតនឹងរៀបចំព្រឹត្តិការណ៍ដ៏ពិសេសមួយ ដែលនឹងផ្លាស់ប្តូរប្រវត្តិសាស្ត្រនៃទីក្រុងប៉ោយប៉ែតថ្មីពីថ្ងៃនេះតទៅ ជាមួយនឹងពិធីបុណ្យសង្រ្កាន្តបែបទំនើប ដែលមានរួមបញ្ជូលនូវកម្មវិធីយន្តហោះឋានសួគ៌ និងទស្សនីយភាពថ្មីដែលពុំធ្លាប់មានពីមុនមក។
កម្មវិធីថ្មីអស្ចារ្យដំបូងគេ បានមកដល់ហើយ! ត្រៀមជួបជាមួយនឹងព្រឹត្តិការណ៍ដ៏ពិសេសដែលនឹងផ្លាស់ប្តូរប្រវត្តិសាស្ត្រនៃទីក្រុងប៉ោយប៉ែតថ្មីពីថ្ងៃនេះតទៅ។ HEAVEN 747នេះ មិនមែនគ្រាន់តែជាពិធីបុណ្យសង្ក្រាន្តប៉ុណ្ណោះទេ ប៉ុន្តែនេះ គឺជាកម្មវិធីយន្តហោះឋានសួគ៌ដែលប្រារព្ធឡើង រួមជាមួយនឹងពិធីបុណ្យសង្ក្រាន្តទំនើបដ៏អស្ចារ្យរួមបញ្ចូលដោយព្រឹត្តិការណ៍ចែករំលែកវប្បធម៌ និងរីករាយសាទរជាមួយគ្នានូវទស្សនីយភាពថ្មីដែលពុំធ្លាប់មានពីមុនមក។ដូចនេះសម្រាប់លោកលោកស្រីដែលចង់អភិវឌ្ឍ និងផ្តល់ថាមពលថ្មីៗដល់ខ្លួនអ្នកសូមអញ្ជើ ញចូលរួមបង្កើតភាពសប្បាយទទួលលាបសំណាងអស្ចារ្យជាមួយនឹងយន្តហោះយក្ស Boeing747 ដែលជាយន្តហោះដំបូងគេក្នុ ងប្រវត្តិសាស្ត្រ «ក្រុងប៉ោយប៉ែត» អមជាមួយទស្សនីយភាពឆាកបណ្តែតលើអាកាសទៀតផង។ពិសេសលើសពីពិសេសទៀតនោះ កម្មវិធីដ៏អស្ចារ្យនេះហ្នឹងនាំមកនូវកម្មវិធីជាច្រើនដែលរួមមាន៖ ឆាកអណ្តែតលើអាកាសដ៏ធំបំផុតនៅលើពិភពលោក ដើម្បីអណ្តែតពីលើមេឃ បំពេញបរិយាកាសដ៏អស្ចារ្យ។
ព្រឹត្តិការណ៍ Heaven 747's Rain- Praying Ceremony បង្ហាញភាពភ្ញាក់ផ្អើលជាមួយនឹងពន្លឺភ្លើងជ្រួន ៧៤៧ដួង ដែលចាំងបង្ហាញអក្សរដ៏អស្ចារ្យនៅលើមេឃបាញ់កាំជ្រួច ៧៤៧គ្រាប់ "Pure RO Rain” ដែលអ្នកអាចផឹកបានភ្លៀងធ្លាក់ពីលើជញ្ចៀនបណ្តែតលើអាកាស សប្បាយខ្លាំងបំផុតកន្លែងលេងទឹក 360ដឺក្រេជុំវិញយន្តហោះសំខាន់បំផុត! ព្រឹត្តិការណ៍នេះបើកអោយចូលរួមសប្បាយជាមួយគ្នាដោយសេរី ជាមួយLine Up MC DJ លំដាប់ពិភពលោកទាំង២៣រូប ដែលរួមមាន៖ DJ Beauz DJ DUBVISION DJ RAYRAY DJ VINΑΙ DJ WUKONG DJ BOTCASH DJ KARTY DJ SURA DJ TTIΝΑ MC BIZZO MC BOOMER DJ BUBBLEPAINT DJ BVZSERX DJ DAISY DJ H2H DJ JAY SCHEMA DJ KANSHRIYA DJ 133 MC MIIU DJ NEIL DJ QUEEN NARA DJ SUNDAY SUNDAE និង DJ ZARA GIFTជាដើម។ ដូចនេះសូមកុំភ្លេចចូលរួមកម្មវិធី HEAVEN 747 ឱ្យបានច្រើនកុះករ។ កាលបរិច្ឆេទ៖ ថ្ងៃទី ១៣-១៥ ខែមេសា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៤:០០ រសៀលដល់ម៉ោង ២:០០ទៀបភ្លឺ។
សូមបញ្ជាក់ម្តងទៀតថាព្រឹត្តិការណ៍នេះមិនមែនកើតឡើងដោយចៃដន្យទេ ប៉ុន្តែវាកើតចេញពីការតាំងចិត្តរបស់ក្រុមការងារដែលបានប្តេជ្ញាបង្កើតតំបន់ថ្មី ក្នុងគោលបំណងអភិវឌ្ឍន្លែងនេះឱ្យក្លាយជាទីក្រុងប៉ោយប៉ែតថ្មី សម្រាប់មនុស្សទូទៅ លាយឡំដោយវប្បធម៌ចម្រុះដែលអ្នកទាំងអស់គ្នាអាចមកចូលរួមជាចំណែករបស់ជាមួយគ្នាបានជាទីក្រុងប៉ោយប៉ែតថ្មីនៅកម្ពុជា៕ ទីតាំង: https://maps.app.goo.gl/hWw1392yy8xr4tL97