(ភ្នំពេញ)៖ «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) និងកិច្ចសន្ទនារវាងតួអង្គក្នុងខ្សែច្រវាក់តម្លៃកសិកម្ម» ត្រូវបានប្រារព្ធពិធីបើក នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥នេះ ស្របពេលជាមួយការអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៨ ឆ្នាំ២០២៥។
វេទិការនេះ ធ្វើឡើងក្រោមប្រធានបទ «ប្រើប្រាស់ផលិតផលខ្មែរ គឺមោទនភាពជាតិខ្មែរ» ដែលនឹងបង្កើតឱកាសសន្ទនារវាងតួអង្គក្នុងខ្សែច្រវាក់តម្លៃកសិកម្ម ដើម្បីគាំទ្រដល់ការធ្វើបរិវត្តកម្មវិស័យកសិកម្មកម្ពុជា ប្រកបដោយភាពច្នៃប្រឌិត និងការប្រកួតប្រជែងខ្ពស់។
ពិធីបើកវេទិកាធ្វើឡើងក្រោមអធិបតីភាព លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា, ក្រសួង/ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនផងដែរ។
ថ្លែងទៅកាន់អង្គពិធី លោក ឌិត ទីណា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់ និងប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តផ្តល់អាទិភាពខ្ពស់ដល់វិស័យកសិកម្ម ជាពិសេស តាមរយៈការដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ដែលរួមមានការលើកស្ទួយផលិតភាពកសិកម្ម, ការរកទីផ្សារ, ការរក្សាលំនឹងថ្លៃកសិផល, ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ, និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ដើម្បីបង្កើនល្បឿនការអភិវឌ្ឍវិស័យកសិកម្ម។
លោកបានបន្តថា ក្នុងទិសដៅនេះ ក្រសួងបានដាក់ចេញនូវគោលនយោបាយ «មានហូប មានប្រើ មានបាន និងមានរហូត» ដើម្បីធានាសន្តិសុខស្បៀងចូលរួមគាំទ្រកំណើនសេដ្ឋកិច្ច បង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាកសិករ។
គួរកត់សម្គាល់ថា វិស័យកសិកម្មកម្ពុជា សម្រេចបានលទ្ធផលគួរជាទីមោទនៈ និងបានប្រែក្លាយពីស្ថានភាពខ្វះស្បៀង មកជាការធានាបាននូវសន្តិសុខស្បៀងគ្រប់គ្រាន់ក្នុងប្រទេស និងការនាំចេញផលិតផល កសិកម្មរាប់លានតោនដែលរួមចំណែកយ៉ាងសំខាន់ ដល់ការធានាសន្តិសុខស្បៀងពិភពលោកថែមទៀតផង។ ជាក់ស្តែង ក្នុងឆ្នាំ២០២៤ វិស័យកសិកម្ម បានចូលរួមចំណែកប្រមាណ ១៦,៧% នៃផលិតផលសរុបក្នុងស្រុក គិតជាតម្លៃបច្ចុប្បន្ន ជាមួយនឹងតម្លៃបន្ថែមសរុប (Gross Value Added) កើនឡើងដល់ជាង ៧,៨២ពាន់លាន ដុល្លារ ក្នុងនោះ ការរួមចំណែករបស់អនុវិស័យដំណាំស្មើនឹង ៦១,៣%, អនុវិស័យផលិតកម្មសត្វ ១៥,៤%, អនុវិស័យជលផល ២០%, និងអនុវិស័យព្រៃឈើ ៣,៣%។ កម្ពុជាបាននាំចេញនូវផលិតផលដំណាំជាង ១២លានតោន ទៅកាន់ទិសដៅ ៩៥ប្រទេស គិតជាទឹកប្រាក់ប្រមាណ ៥,៣ពាន់លានដុល្លារអាមេរិក។ បើតាមការបញ្ជាក់របស់ លោក ឌិត ទីណា។
លោករដ្ឋមន្ត្រី បានថ្លែងថា ទោះជាយ៉ាងនេះក្តី វិស័យកសិកម្មកម្ពុជាជួបបញ្ហាប្រឈមមួយចំនួនដូចជា អស្ថិរភាពនៃប្រព័ន្ធផលិតកម្ម, កង្វះទីផ្សារ, អស្ថិរភាពតម្លៃ និងកង្វះវិនិយោគលើការកែច្នៃជាដើម។ល។ ដែលទាមទារឱ្យគ្រប់តួអង្គពាក់ព័ន្ធចូលរួមសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅ និងរួមគ្នាដោះស្រាយតាមយន្តការ «រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-សហគមន៍កសិកម្ម» ដើម្បីជំរុញ និងបង្កើនល្បឿនការអភិវឌ្ឍវិស័យកសិកម្ម។ ក្នុងន័យនេះ ការសិក្សាអំពីដំណើរវិវត្តនៃវិស័យកសិកម្មកម្ពុជានាពេលកន្លងមក រួមជាមួយនឹងនិន្នាការបច្ចុប្បន្ន និងសក្តានុពលនាពេលអនាគត គឺជារឿងចាំបាច់ដែលអង្គវេទិកាត្រូវជជែកពិភាក្សា។
តាមរយៈវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) យើងនឹងបង្កើតបាននូវឱកាសសម្រាប់កិច្ចសន្ទនារវាងតួអង្គក្នុងខ្សែច្រវាក់តម្លៃកសិកម្ម ការផ្គូរផ្គងអាជីវកម្ម ការបង្ហាញនូវនវានុវត្តន៍ ការបង្កើនភាពជាដៃគូ ការកៀរគរការវិនិយោគ និងការផ្សារភ្ជាប់ទៅនឹងទីផ្សារ។
ក្នុងការបោះជំហានឆ្ពោះទៅកាន់ព្រឹត្តិការណ៍ធំ ដែលគ្រោងរៀបចំនៅខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខ លោករដ្ឋមន្ត្រីបានអំពាវនាវឱ្យតួអង្គពាក់ព័ន្ធទាំងអស់ ចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគំនិតផ្តួចផ្តើមនេះ ដោយចែករំលែកគំនិតយោបល់ល្អៗ និងដំណោះស្រាយវិជ្ជមាន ដើម្បីគាំទ្រដល់ការធ្វើបរិវត្តកម្មវិស័យកសិកម្មកម្ពុជាប្រកបដោយភាពច្នៃប្រឌិត និងការប្រកួតប្រជែងខ្ពស់។
ត្រង់ចំណុចនេះ លោករដ្ឋមន្ត្រី បានបង្ហាញទិដ្ឋភាពសំខាន់ៗចំនួន៧ចំណុច ដែលជាអាទិភាពនិងការគិតគូរសម្រាប់ការវិនិយោគក្នុងវិស័យកសិកម្ម៖
ទី១៖ ការលើកស្ទួយការអភិវឌ្ឍសមត្ថភាពកែច្នៃក្នុងស្រុក និងខ្សែច្រវាក់តម្លៃ ដើម្បីចាប់យកសក្តានុពល សេដ្ឋកិច្ចនៃផលិតកម្មកសិកម្មរបស់យើង និងគាំទ្រសេដ្ឋកិច្ចជនបទប្រកបដោយបរិយាបន្ន
ទី២៖ ការកសាងកេរ្តិ៍ឈ្មោះកម្ពុជា ជាប្រទេសផ្គត់ផ្គង់ផលិតផលកសិកម្មមានគុណភាពខ្ពស់ សុវត្ថិភាព និងអាហារូបត្ថម្ភ ទៅកាន់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។ លោកសូមបញ្ជាក់ជូនថា កម្ពុជាមានចំណុចខ្លាំងពិសេស គឺកសិផលកម្ពុជាមានគុណភាពល្អ ហើយយើងត្រូវប្រើប្រាស់សក្តានុពលនេះឱ្យអស់ពីលទ្ធភាព ដើម្បីបង្កើន ការប្រកួតប្រជែងទីផ្សារ និងជំរុញកំណើនវិស័យកសិកម្មប្រកបដោយចីរភាព ដោយផ្តោតអាទិភាពលើ គុណភាព ជាជាងបរិមាណ
ទី៣៖ ការពង្រឹងប្រព័ន្ធគុណភាព និងសុវត្ថិភាពចំណីអាហារ ស្តង់ដារអនាម័យ និងភូតគាមអនាម័យ (SPS) និងសមត្ថភាពមន្ទីរពិសោធន៍ ដើម្បីធានាបាននូវការអនុលោមតាមតម្រូវការទីផ្សារ
ទី៤៖ ការបង្កើនការផ្សព្វផ្សាយ ការលើកទឹកចិត្ត និងការជំរុញឱ្យមានការគាំទ្រ និងការប្រើប្រាស់កសិផល ខ្មែរឱ្យកាន់តែទូលំទូលាយថែមទៀត ដូចដែល សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី បានធ្វើការអំពាវនាវជាបន្តបន្ទាប់ ដើម្បីជួយលើកស្ទួយជីវភាពបងប្អូនប្រជាកសិករនៅទូទាំងប្រទេស
ទី៥៖ ការកៀរគរវិនិយោគគាំទ្រខ្សែច្រវាក់តម្លៃកសិកម្ម ដោយផ្តល់អាទិភាពដល់ការអភិវឌ្ឍសហគមន៍ កសិកម្មទំនើប ដែលធានាបាននូវការតម្រង់ទិស និងការកាច់ចង្កូតផលិតកម្មកសិកម្មកម្ពុជា ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព
ទី៦៖ ការលើកកម្ពស់ការអនុវត្តកសិកម្មល្អ ការចិញ្ចឹមសត្វល្អ និងការធ្វើវារីវប្បកម្មល្អ ដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងមាននិរន្តរភាព ក៏ដូចជាការស្តារ និងអភិរក្សប្រព័ន្ធអេកូឡូស៊ី ដើម្បីជួយទ្រទ្រង់ ជីវភាពរស់នៅរបស់ប្រជាកសិករ និងការពារបរិស្ថាន
ទី៧៖ ការកសាងភាពជាដៃគូកាន់តែរឹងមាំរវាងរដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍កសិកម្ម ដើម្បីចាប់យកឱ្យបានពេញលេញនូវសក្តានុពលកសិកម្មកម្ពុជា។ ជវភាពនៃប្រព័ន្ធតួអង្គតែមួយ ឬប្រព័ន្ធអេកូឡូស៊ីគ្រប់ជ្រុងជ្រោយ និងប្រទាក់ក្រឡាគ្នា ពិតជាមានសារៈសំខាន់ណាស់ដើម្បីផ្សារភ្ជាប់កសិករ ជាមួយអ្នកផ្គត់ផ្គង់ ធាតុចូល អ្នកទិញ បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ។ ការបញ្ចូលកសិករនៅក្នុងប្រព័ន្ធដែលមានភាពច្នៃប្រឌិត នឹងជួយពួកគាត់ឱ្យក្លាយជាសហគ្រិន អ្នកច្នៃប្រឌិត និងអ្នកបង្កើតតម្លៃបន្ថែម។ ការបង្កើតសហគមន៍កសិកម្ម ទំនើប គឺជាយន្តការគន្លឹះសម្រាប់ការផ្តល់ការគាំទ្របច្ចេកទេស សម្ភារៈ ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា ការប្រឹក្សា យោបល់ផលិតកម្មកសិកម្ម ការទទួលបានទីផ្សារ ការទទួលបានទុនបង្វិល និងប្រាក់កម្ចីការប្រាក់ទាបសម្រាប់ ប្រតិបត្តិការ និងការពង្រីកអាជីវកម្ម។
ជាថ្មីម្តងទៀត ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះអង្គការ ស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូនានា ដែលបានចូលរួមគាំទ្រដល់ការរៀបចំ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) និងកិច្ចសន្ទនារវាងតួអង្គក្នុងខ្សែច្រវាក់តម្លៃកសិកម្មដ៏មានសារៈសំខាន់នេះ។
សូមជម្រាបជូនថា ព្រឹត្តិការណ៍រយៈពេល២ថ្ងៃនេះ គឺជាផ្នែកមួយនៃសកម្មភាពជាច្រើនបន្តបន្ទាប់ ពេញមួយឆ្នាំ២០២៥ របស់វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) ក្នុងគោលបំណងពង្រីកភាពជាដៃគូ និងទាក់ទាញការវិនិយោគគាំទ្រវិស័យកសិកម្មកម្ពុជា។ កិច្ចសន្ទនារវាងតួអង្គសំខាន់ៗក្នុងខ្សែច្រវាក់តម្លៃ កសិកម្មនឹងផ្តល់ធាតុចូលល្អៗ ដល់ការពិភាក្សាអំពីតម្រូវការ និងឱកាសវិនិយោគសម្រាប់ផលិតផលកសិកម្ម សំខាន់ៗដែលជាមូលដ្ឋានគ្រឹះក្នុងការពង្រីកបណ្តាញវិនិយោគ និងសម្រាប់ព្រឹត្តិការណ៍ធំនៃវេទិកា និងពិព័រណ៍ កសិកម្មកម្ពុជា (CAFE25) ដែលគ្រោងនឹងរៀបចំឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ។
ការកសាងកេរ្តិ៍ឈ្មោះកម្ពុជា ជាប្រទេសផ្គត់ផ្គង់ផលិតផលកសិកម្មមានគុណភាពខ្ពស់ សុវត្ថិភាព និងអាហារូបត្ថម្ភ ទៅកាន់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។ លោកសូមបញ្ជាក់ជូនថា កម្ពុជាមានចំណុចខ្លាំងពិសេស គឺកសិផលកម្ពុជាមានគុណភាពល្អ ហើយយើងត្រូវប្រើប្រាស់សក្តានុពលនេះឱ្យអស់ពីលទ្ធភាព ដើម្បីបង្កើន ការប្រកួតប្រជែងទីផ្សារ និងជំរុញកំណើនវិស័យកសិកម្មប្រកបដោយចីរភាព ដោយផ្តោតអាទិភាពលើ គុណភាព ជាជាងបរិមាណ
ទី៣៖ ការពង្រឹងប្រព័ន្ធគុណភាព និងសុវត្ថិភាពចំណីអាហារ ស្តង់ដារអនាម័យ និងភូតគាមអនាម័យ (SPS) និងសមត្ថភាពមន្ទីរពិសោធន៍ ដើម្បីធានាបាននូវការអនុលោមតាមតម្រូវការទីផ្សារ
ទី៤៖ ការបង្កើនការផ្សព្វផ្សាយ ការលើកទឹកចិត្ត និងការជំរុញឱ្យមានការគាំទ្រ និងការប្រើប្រាស់កសិផល ខ្មែរឱ្យកាន់តែទូលំទូលាយថែមទៀត ដូចដែល សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី បានធ្វើការអំពាវនាវជាបន្តបន្ទាប់ ដើម្បីជួយលើកស្ទួយជីវភាពបងប្អូនប្រជាកសិករនៅទូទាំងប្រទេស
ទី៥៖ ការកៀរគរវិនិយោគគាំទ្រខ្សែច្រវាក់តម្លៃកសិកម្ម ដោយផ្តល់អាទិភាពដល់ការអភិវឌ្ឍសហគមន៍ កសិកម្មទំនើប ដែលធានាបាននូវការតម្រង់ទិស និងការកាច់ចង្កូតផលិតកម្មកសិកម្មកម្ពុជា ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព
ទី៦៖ ការលើកកម្ពស់ការអនុវត្តកសិកម្មល្អ ការចិញ្ចឹមសត្វល្អ និងការធ្វើវារីវប្បកម្មល្អ ដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងមាននិរន្តរភាព ក៏ដូចជាការស្តារ និងអភិរក្សប្រព័ន្ធអេកូឡូស៊ី ដើម្បីជួយទ្រទ្រង់ ជីវភាពរស់នៅរបស់ប្រជាកសិករ និងការពារបរិស្ថាន
ទី៧៖ ការកសាងភាពជាដៃគូកាន់តែរឹងមាំរវាងរដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍កសិកម្ម ដើម្បីចាប់យកឱ្យបានពេញលេញនូវសក្តានុពលកសិកម្មកម្ពុជា។ ជវភាពនៃប្រព័ន្ធតួអង្គតែមួយ ឬប្រព័ន្ធអេកូឡូស៊ីគ្រប់ជ្រុងជ្រោយ និងប្រទាក់ក្រឡាគ្នា ពិតជាមានសារៈសំខាន់ណាស់ដើម្បីផ្សារភ្ជាប់កសិករ ជាមួយអ្នកផ្គត់ផ្គង់ ធាតុចូល អ្នកទិញ បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ។ ការបញ្ចូលកសិករនៅក្នុងប្រព័ន្ធដែលមានភាពច្នៃប្រឌិត នឹងជួយពួកគាត់ឱ្យក្លាយជាសហគ្រិន អ្នកច្នៃប្រឌិត និងអ្នកបង្កើតតម្លៃបន្ថែម។ ការបង្កើតសហគមន៍កសិកម្ម ទំនើប គឺជាយន្តការគន្លឹះសម្រាប់ការផ្តល់ការគាំទ្របច្ចេកទេស សម្ភារៈ ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា ការប្រឹក្សា យោបល់ផលិតកម្មកសិកម្ម ការទទួលបានទីផ្សារ ការទទួលបានទុនបង្វិល និងប្រាក់កម្ចីការប្រាក់ទាបសម្រាប់ ប្រតិបត្តិការ និងការពង្រីកអាជីវកម្ម។
ជាថ្មីម្តងទៀត ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះអង្គការ ស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូនានា ដែលបានចូលរួមគាំទ្រដល់ការរៀបចំ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) និងកិច្ចសន្ទនារវាងតួអង្គក្នុងខ្សែច្រវាក់តម្លៃកសិកម្មដ៏មានសារៈសំខាន់នេះ។
សូមជម្រាបជូនថា ព្រឹត្តិការណ៍រយៈពេល២ថ្ងៃនេះ គឺជាផ្នែកមួយនៃសកម្មភាពជាច្រើនបន្តបន្ទាប់ ពេញមួយឆ្នាំ២០២៥ របស់វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) ក្នុងគោលបំណងពង្រីកភាពជាដៃគូ និងទាក់ទាញការវិនិយោគគាំទ្រវិស័យកសិកម្មកម្ពុជា។ កិច្ចសន្ទនារវាងតួអង្គសំខាន់ៗក្នុងខ្សែច្រវាក់តម្លៃ កសិកម្មនឹងផ្តល់ធាតុចូលល្អៗ ដល់ការពិភាក្សាអំពីតម្រូវការ និងឱកាសវិនិយោគសម្រាប់ផលិតផលកសិកម្ម សំខាន់ៗដែលជាមូលដ្ឋានគ្រឹះក្នុងការពង្រីកបណ្តាញវិនិយោគ និងសម្រាប់ព្រឹត្តិការណ៍ធំនៃវេទិកា និងពិព័រណ៍ កសិកម្មកម្ពុជា (CAFE25) ដែលគ្រោងនឹងរៀបចំឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ៕