(ភ្នំពេញ)៖ នៅលើ Facebook សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា កម្មវិធី «ខ្ញុំជាយុវជនគំរូ» លើកទី៩ ចាប់ផ្តើមបើកបោះឆ្នោតជ្រើសរើសជយលាភី Top 10 ហើយ ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦។
Facebook សម្តេចតេជោ បញ្ជាក់ទៀតថា «នៅពេលនេះ សាធារណជនអាចចូលរួមបោះឆ្នោតគាំទ្រ (Vote) បេក្ខជន បេក្ខនារី “ខ្ញុំជាយុវជនគំរូកម្ពុជា” លើកទី ៩ នៅគេហទំព័រសម្តេចតេជោនាយករដ្ឋមន្រ្តីនៅ Link នេះ http://spm.samdechhunsen.gov.kh/ គឺចាប់ពីថ្ងៃទី ០១-០៣ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ចប់ការបោះ ឆ្នោតនៅ ម៉ោង៦៖០០ល្ងាច»។
ប្រភពដដែលបានបញ្ជាក់បន្ថែមថា បេក្ខជន និង បេក្ខនារី ជយលាភីទាំង ១០នាក់ (Top-10) ដែលទទួលបានការបោះឆ្នោតគាំទ្រច្រើនជាងគេនៅលើ Web Site សម្តេចតេជោនាយករដ្ឋមន្រ្តី គឺនឹងយកទៅបោះឆ្នោតយកលេខ១ (Top 1) នៅក្នុង Facebook សម្តេចតេជោ ហ៊ុន សែន នៅថ្ងទី 0៤-0៦ វិច្ឆិកា ឆ្នាំ ២០១៦ ខាងមុខនេះ។
សូមចូលរួមបោះឆ្នោត (Vote) គាំទ្រយុវជនដែលបានកសាងស្នាដៃគំរូល្អ សម្រាប់សង្គមជាតិទាំងអស់គ្នា!