Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីជាន់ខ្ពស់ក្រសួងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញជាអធិបតីក្នុង កម្មវិធីជំនួបធុរកិច្ចរវាងក្រុមហ៊ុនបច្ចេកវិទ្យាកម្ពុជា ជាមួយក្រុមហ៊ុនបច្ចេកវិទ្យា ម្ចាស់អាជីវកម្ម និងធនាគារឡាវ

07-04-2025 10:17

(ឡាវ)៖ លោក សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីជំនួបធុរកិច្ចរវាងក្រុមហ៊ុនបច្ចេកវិទ្យាកម្ពុជា ជាមួយក្រុមហ៊ុននានា របស់ឡាវ (Cambodia Tech and Startup Showcase Session) នៅក្នុងព្រឹត្តិការណ៍ Lao Digital Week 2025 ដោយមានការចូលរួមពី ក្រសួងបច្ចេកវិទ្យានិងគមនាគមន៍ឡាវ ក្រុមហ៊ុនបច្ចេកវិទ្យា ម្ចាស់អាជីវកម្ម និងធនាគារ ប្រមាណ ១២០នាក់។

កម្មវិធី Cambodia Tech and Startup Showcase Session នេះ សហការរៀបចំដោយ ក.ប.ទ. ក្រសួងបច្ចេកវិទ្យានិងគមនាគមន៍ឡាវ និងស្ថានទូតកម្ពុជាប្រចាំប្រទេស ដើម្បីផ្តល់ឱកាសដល់ក្រុមហ៊ុនបច្ចេកវិទ្យាកម្ពុជារួមមាន៖ Vireak Buntham (VET Digital), VTENH, CheckInMe, PillTech, DelightTech, Morakot Technology បានធ្វើបទបង្ហាញអំពីផលិតផល ថ្នាល និងសេវាឌីជីថល ទៅកាន់ក្រុមហ៊ុននានារបស់ឡាវ ក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ដឹកជញ្ជូន ហិរញ្ញវត្ថុនិងធនាគារ សុខាភិបាល -ល-។

ក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ទំនាក់ទំនងភាពជាដៃគូរធុរកិច្ចឌីជីថល រវាងវិស័យឯកជនប្រទេសទាំង២ ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចទៅវិញទៅមក លើកកម្ពស់កិច្ចសហការ សំដៅលើកទឹកចិត្តដល់ការចូលរួមរបស់វិស័យឯកជន និងដៃគូក្នុងការធ្វើបរិវត្តកម្មឌីជីថល ប្រកបដោយប្រសិទ្ធភាព៕