(បាត់ដំបង)៖ គណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង នាព្រឹកថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត សិរីសួស្តី ជ័យមង្គល ប្រោះព្រំសុំសេចក្តីសុខក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមវត្តមានលោកសុខ លូ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង និងលោក អ៊ុយ រី សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស និងជាប្រធានគណៈប្រចាំការ នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង និងមានការអញ្ជើញចូលរួមពីថ្នាក់នាំ សមាជិក សមាជិកា បក្សគ្រប់លំដាប់ថ្នាក់ជាច្រើននៅទីស្នាក់ការគណបក្សខេត្តបាត់ដំបង ស្ថិតក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
ក្នុងឱកាសនេះ ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណប្សខេត្ត បានប្រគេននូវទេយ្យវត្ថុ និងចតុបច្ច័យ ថ្វាយចំពោះព្រះសង្ឃ ដើម្បីជាកិច្ចបំពេញកុសល និងបួងសួងសុំសេចក្តីសុខចម្រើន ជោគជ័យលើគ្រប់កិច្ចការងារ ជានិច្ចនិរន្តរ៍តរៀងទៅ៕