Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកស្រី ឃួន ឃុនឌី និងលោកឧកញ៉ា គុយ លាងគី រៀបចំពិធីសូត្រមន្តសុំសេចក្តីសុខ សិរីសួស្តី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ (ឆ្នាំម្សាញ់)

06-04-2025 18:25

(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងលោកឧកញ៉ា គុយ លាងគី និងពុទ្ធបរិស័ទបានរៀបចំពិធីសូត្រមន្តសុំសេចក្តីសុខ សិរីសួស្តី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ (ឆ្នាំម្សាញ់) នៅសណ្ឋាគារកំពង់ធំរ៉ូយ៉ាល់ ស្ថិតនៅភូមិទី២ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាថ្ងៃអាទិត្យ ថ្ងៃទី០៦ ខែ មេសា ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃទី៦ ខែ មេសា ឆ្នាំ២០២៥។

សូមជម្រាបថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ព្រះនាម គោរាគៈទេវី៕