(សៀមរាប)៖ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥នេះ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំអនុគណ:កម្មការសម្របសម្រួល និងពិធីការរបស់រដ្ឋបាលខេត្ត ចុះពិនិត្យទីតាំងរៀបចំអង្គរសង្ក្រាន្ត និងផ្ដល់អនុសាសន៍ដល់ក្រុមការងារខេត្ត ដើម្បីត្រៀមសហការជាមួយ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងពិធីបើកព្រឹត្តិការណ៍ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ពីសំណាក់សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។
សូមជម្រាបជូនថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នឹងត្រូវរៀបចំឡើង រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃ ១៤ ១៥ និង ១៦ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ នៅលើទីតាំងចំនួន៦ រួមមានទីតាំងបរិវេណប្រាសាទអង្គរវត្ត ទីតាំងសួនច្បារព្រះរាជដំណាក់ ទីតាំងដងស្ទឹងសៀមរាប ទីតាំងKing’s Road ទីតាំង Pub street និងទីតាំងអង្គរឃ្យុងយូ ដោយមានកម្មវិធីចំនួ ៣៨កម្មវិធី ដែលសុទ្ធសឹងជាកម្មវិធីដែលផ្ដល់ជូននូវភាពសប្បាយរីករាយដល់មហាគ្រួសារខ្មែរ។
សូមអញ្ជេីញភ្ញៀវទេសចរជាតិ អន្តរជាតិអញ្ជេីញចូលរួមទស្សនាកម្សាន្តអង្គរសង្គរសង្ក្រាន្ត ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ឱ្យបានច្រេីនកុះករតាមទីតាំងខាងលេី។ ទន្ទឹមនឹងនេះ រដ្ឋបាលខត្តក៏សូមអំពាវដល់ម្ចាស់អាជីវកម្មដ្ឋាន ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ និងម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់សូមកុំតម្លេីងថ្លៃ សូមរក្សាតម្លៃឱ្យបានសមរម្យ៕